ប្រធានប្រតិភូគណបក្សកសិករ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សូមគោរពចូលរួមអបអរសាទរ ចំពោះ សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តម និងវិសេសវិសាល ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន ។
– សូម សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន មានសុខភាពល្អបរិបូរណ៍ កម្លាំងកាយពលមាំមួន បញ្ញាញាណឈ្លាសវៃ ជន្មាយុយឺន និងទេវតាឆ្នាំថ្មីប្រសិទ្ធិពរជ័យ សិរីសួស្តី វិបុលសុខគ្រប់ប្រការ និងសមប្រកបនូវព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ៕