ខ្ញុំបាទ សុិន សុភាព ព្រមទាំងសមាជិកសមាជិការនៃ គណបក្សរស្មីខេមរានិងជាប្រធានប្រតិភូ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ ទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលត្រូវជាបងប្រុសបង្កេីតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែល អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព នៅវេលាម៉ោង ០២:២៧នាទីយប់ ថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ជាថ្ងៃសីល ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ។
ខ្ញុំសូមបួងសួងសុំឱ្យដួងវិញ្ញាណរបស់ អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ទៅចាប់កំណើតក្នុងឋានសួគ៌សុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ ៕
-ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ យើងខ្ញុំទៃងអស់គ្នា