ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ÷ បុកគេហើយរត់គេចខ្លួនមានបទល្មើសពីរ 👉មាត្រា ៥៤៣ បទរត់គេចខ្លួនអំពើប្រព្រឹត្ដដោយអ្នកបើកបរយានជំនិះផ្លូវគោក ឬផ្លូវទឹកដែលបានដឹងច្បាស់ ថាខ្លួនទើបតែបង្កឱ្យមានគ្រោះថ្នាក់ ឬការខូចខាត ហើយមិនព្រមឈប់ ដើម្បីគេច ខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជា ប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ។