” កិច្ចប្រជុំជីវភាពគណ:កម្មាធិការគណបក្សស្រុកកោះធំ ប្រចាំមេសា ឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចអនុវត្តបន្ត ”
ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥
លោក អេង មោក្ខ អនុប្រធានប្រចាំការគណបក្សស្រុក លោក កែវ ឈុនហ៊ អនុប្រធានគណបក្សស្រុក អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំជីវភាពគណ:កម្មាធិការគណបក្សស្រុក ប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចអនុវត្តបន្ត នៅទីស្នាក់ការគណបក្សស្រុកកោះធំ ។ សមាសភាពចូលរួម: គណ:អចិន្ត្រៃយ៍គណបក្សស្រុក លោក/លោកស្រី សមាជិក គណ:កម្មាធិការគណបក្សស្រុក លោកប្រធាន-អនុប្រធានសាខាបក្សការិយាល័យជុំវិញស្រុក លោកប្រធាន-អនុប្រធានគណ:កម្មាធិការសាខាបក្សវិទ្យាល័យទាំង៣ លោកប្រធាន-អនុប្រធាន ប្រធានស្នាក់ការ និងមន្ត្រីគណបក្សឃុំទាំង៦។