ឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមជនបង្គោលយុវជនទទួលបន្ទុកស្រុកក្រូចឆ្មារ និងស្រុកមេមេត់ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារយុវជនគណបក្ស ចុះជួបសួរសុខទុក្ខ អ៊ុ ពូ មីង ដែលមានពិការភ្នែកចំនួន ៤រូប ដោយផ្ទាល់នៅភូមិស្វាយដំណាក់ ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះដល់ខ្នងផ្ទះនោះ ឯកឧត្តម ផារ៉ា មង្គល គូសបញ្ជាក់ថា <<គណបក្សប្រជាជនកម្ពុជា គឺតែងតែយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅ ជូនប្រជាជនគ្រប់រូប ពិសេសជនដែលមានពិការភាព>>។
ជាមួយគ្នានោះ ឯកឧត្តម ផារ៉ា មង្គល ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា និងពាំនាំការនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ជូនដល់ពួកគាត់ ពោរពេញដោយភាពកក់ក្តៅ និងប្រកបដោយស្នាមញញឹមផងដែរ៕