កិច្ចប្រជុំនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រចាំខែ ឧសភា ឆ្នាំ ២៥៦៩ /2025 ដឹកនាំដោយប្រធាន ប្តូរវេន ឯកឧត្តម អ៊ុន ជឹម ( ប្រធានប្រតិភូគណបក្សឯកភាពជាតិខ្មែរ)។ អង្គប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃ ព្រហស្បតិ៍ ៣ កើត ខែ ជេស្ឋ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ២៩ ខែ ឧសភា ២០២៥ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក ។