សារលិខិតចូលរួមរំលែកទុក្ខ
តាងនាមថ្នាក់ដឹកនាំសមាជិក សមាជិកា នៃគណបក្សម៉ូលីណាកា សូមចូលរួមរំលែកទុក្ខ និងសោកស្តាយចំពោះការបាត់បង់ លោក ព្រិន្ទបាលឯក សួន រោន អាយុ ៤៧ ឆ្នាំ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ ដែលបានពលីជីវិត ក្នុងហេតុការណ៍ផ្ទុះអាវុធប៉ះទង្គិចគ្នារយៈពេលខ្លីរវាងកងទ័ព កម្ពុជា-ថៃ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកងទ័ពថៃបានធ្វើការបាញ់ ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា។