សម្ដេចបវធិបតី នាយករដ្ឋមន្ត្រី៖ លទ្ធផលនៃការអភិវឌ្ឍវិស័យកសិកម្ម បាននឹងកំពុងចូលរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់បង្កើនសមត្ថភាពទាញយកអត្ថប្រយោជន៍ពីបរិវត្តន៍កម្មឧស្សាហកម្មទី៤ និងការបង្កើតបរិវត្តន៍កម្មឧស្សាហកម្មឌីជីថលនៃសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងគោលដៅឆ្លើយតបទៅនឹងតម្រូវការលើកកម្ពស់ផលិតផល ប្រសិទ្ធភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋានគ្រឹះ និងមធ្យោបាយដ៏សំខាន់ចាំបាច់ក្នុងការសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ។