នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នេះ ឯកឧត្តុម អ៊ុន វិសិទ្ធគុន ប្រធានប្រតិភូ និងប្រតិភូ គណបក្សកម្លាំងប្រជាធិបតេយ្យ បានអញ្ជើញចូលរួម កិច្ចប្រជុំធ្វើបទបង្ហាញ និងពិភាក្សាក្នុងក្របខ័ណ្ឌឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹកនាំដោយ ប្រធានប្តូរវេន ឯកឧត្តម អ៊ុត សារម្យ ជាមួយគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រព្រឹត្តទៅនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែមិថុនា ឆ្នាំ២០២៥ នៅ ទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) (យោងចំណារយល់ព្រមពី សម្តេចមហាបវរធិបតី ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ អនុលោមតាមមាត្រា១៤ នៃព្រះរាជក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់)