គណបក្សនយោបាយជាតិនិយមច្បាស់លាស់ និងក្នុងនាមខ្ញុំជាអ្នកនយោបាយដែលយល់ដឹងពីប្រវត្តិសាស្រ្ត និងនយោបាយច្បាស់លាស់ និង ក៏ដូចប្រជាពលរដ្ឋទូទៅ សូមស្នើសុំសម្តេចធិបតី ជានាយករដ្ឋមន្រ្តីនៃកម្ពុជា មិនត្រូវដោះស្រាយជម្លោះព្រំដែនកម្ពុជា ថៃតាមការចរចារទ្វេភាគីជាដាច់ខាត។ ព្រោះជាច្រើនលើកច្រើនសាមកហើយ ថៃមិនដែលគោរពលើការចរចារទ្វេភាគីម្តងណាឡើយ ។
សូម្បីសាលក្រមសម្រេចដោយតុលាការទីក្រុងឡាអេ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ សម្រេចឲ្យខ្មែរឈ្នះក្តី ប្រគល់ប្រាសាទ
ព្រះវិហារ និងដីជុំវិញប្រាសាទជារបស់កម្ពុជា ឲ្យថៃដកទ័ពចេញ។ កិច្ចព្រមព្រៀងបារាំងសៀម១៩០៤ និង១៩០៧ ក៏ថៃមិនគោរពដែរ ថៃនៅប្រើល្បីចកល់ លួងលោមនិងចរចារបណ្តើរ រួចឈ្លានពានកម្ពុជាបណ្តើរ តាមដែលអាចធ្វើបាន ដោយមិនចេះឆ្អែតឆ្អន់សោះឡើយ។
ចុងក្រោយថ្មីៗនេះ គឺនៅថ្ងៃទី២៣ និង២៤មេសា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីថៃ ផែថងថាន មកទស្សនកិច្ចនៅកម្ពុជា និងបានចុះកិច្ចព្រមព្រាងចំនួន៦ចំណុច ក្នុងនោះមានទាំងព្រមព្រាងមិនឲ្យមានជម្លោះប្រដាប់អាវុធតាមព្រំដែនផងដែរ។ ថៃមិនគោរពកិច្ចព្រមព្រាងទ្វេភាគីនេះទេ តែបែជាថៃបង្កើតព្រឹត្តិការណ៍បង្ករជម្លោះប្រដាប់អាវុធជាមួយកម្ពុជា ដោយចូលមកបាញ់ទាហានកម្ពុជាស្លាប់ ហើយចោទប្រកាន់មកលើកម្ពុជា ថាកម្ពុជាឈ្លានពានចូលទឹកដូថៃទៅវិញ។ តែដល់ពេលកម្ពុជារកផ្លូវច្បាប់អន្តរជាតិមកការពារ បែជាថៃប្រើយុទ្ធសាស្រ្ត សុំដោះស្រាយជម្លោះតាមការចរចារទ្វេភាគីទៅវិញ។ ទង្វើទាំងនេះបានបង្ហាញពីចរិកពុធត្បុត និងកល់មាយារបស់ថៃ នៅលើគោកពេកហើយ។
អាស្រ័យហេតុនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងជាសមាជិកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស គាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជាប្រើប្រាស់ផ្លូវច្បាប់ តាមរយៈតុលាការយុត្តិធម៌ ICJ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ ហើយយើងខ្ញុំទាំងអស់គ្នាស្នើសុំ មិនឲ្យមានការចរចារទ្វេភាគី លើជម្លោះព្រំដែនរវាងកម្ពុជាថៃសោះឡើយ។
០៥/ 06 / ២០២៥ អ៊ុន ជឹម