ខេត្តឧត្តរមានជ័យ៖ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៧:៥០នាទី ព្រឹក ភាគីថៃបានបើកទ្វារច្រកព្រំដែន ដោយយោងលើលិខិតជូនដំណឹងរបស់យោធភូមិភាគ២កាលពីល្ងាចថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៥។
ប៉ុន្តែត្រូវបានរឹតបន្តឹង ដោយហាមចេញ-ចូលឆ្លងកាត់ ទាំងមនុស្ស និងរថយន្ត ចូលប្រទេសថៃ ។ ភាគីថៃអនុញ្ញាតតែចំពោះអ្នកជំងឺសង្គ្រោះបន្ទាន់និងសិស្សសាលា។
ភាគីថៃនឹងចាប់ផ្តើមអនុវត្តបើកទ្វារច្រក១សប្តាហ៍៧ថ្ងៃ ខណៈកាលវិភាគមុន ថៃបើក៣ថ្ងៃក្នុង១សប្តាហ៍ត្រូវនិរាករណ៍ចោល។
ដោយ៖មន្ទីរព័ត៌មានខេត្តឧត្តរមានជ័យ