គណបក្ស ម៉ូលីណាកា សូមប្រកាសគាំទ្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសផ្ដួចផ្ដើមគំនិតស្នើសុំ រាជរដ្ឋាភិបាលកម្ពុជា សិក្សាអំពីទិដ្ឋភាពច្បាប់ ដើម្បីរៀបចំធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ក្នុងគោលបំណងដកហូតសញ្ជាតិខ្មែរ ពីជនទាំងឡាយណាដែលឃុបឃិត ជាមួយបរទេស ហើយធ្វើសកម្មភាពបំផ្លាញ ផលប្រយោជន៍ជាតិរបស់កម្ពុជា។