នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឡាវ និងឯកឧត្តមរដ្ឋមន្ត្រីការបរទេសវៀតណាម នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
រដ្ឋមន្ត្រីការបរទេសទាំងបី បានអញ្ជើញពិសាអាហារពេលព្រឹក និងពិភាក្សាការងារប្រកបដោយផ្លែផ្កាក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត។