នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ និងគណៈប្រតិភូអមដំណេីរ បានបន្តអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាកសិករ សហគមន៍អូរប្រាសាទ ដែលផ្តោតលេីផលិតកម្មដំណាំបន្លែ នៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕