ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងភរិយា បានសម្តែងនូវមនោសញ្ចេតនាប្រកបដោយក្តីរំភើបរីករាយ ចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្តជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ “ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស ៥” នៃកងយោធពលខេមរភូមិន្ទ។