នៅរសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្ដម ហុង សុខហួរ ប្រធានស្ដីទីគណបក្ស ភ្លើងទៀន ជាមួយឯកឧត្ដម សុក ហាច ប្រធានគណបក្ស ឆន្ទៈខ្មែរ អមដោយឯកឧត្ដម គីមសួរ ភិរិទ្ធ អ្នកនាំពាក្យសម្ព័ន្ធភាពឆ្ពោះទៅអនាគត បានអញ្ជើញចូលរួមជាអធិបតីនៃពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាគណបក្សខេត្តកោះកុង ប្រមាណ ១០០ នាក់ នៅទីស្នាក់ការគណបក្សខេត្ត ដែលមានទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤៨ ភូមិជីខលើ ស្រុកស្រែអំបិល។