ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង
រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ នៅមន្ទីរគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម សួន សុម៉ាលីន ប្រធានយុវជនគណបក្សខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត របស់យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង ដោយមានការចូលរួមពីឯកឧត្តម សមាជិកគណៈកម្មាធិការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធានយុវជនគណបក្សខេត្ត ក្រុមគ្រូឧទ្ទេស ប្រធាន អនុប្រធានសកម្មជនយុវជនគណៈកម្មាធិការបក្សមូលដ្ឋាន និងសាខាបក្សនៃមន្ទីរ អង្គភាពជុំវិញខេត្ត ប្រធានយុវជនគណបក្ស ក្រុង ស្រុក អុនប្រធានប្រចាំការយុវជនគណបក្ស ក្រុង ស្រុក អនុប្រធានទទួលបន្ទុកការងារវគ្គអប់រំនយោបាយ អនុប្រធានទទួលបន្ទុកការងារទិន្នន័យ ស្ថិតិយុវជនក្រុង ស្រុក គ្រូបង្រៀនកុំព្យូទ័រ និងកាត់តវីដេអូ នៃយុវជនគណបក្សខេត្ត និងសមាជិក សមាជិកានៃយុវជនគណបក្សខេត្ត សរុបចំនួន ១៣៨រូប។