ទស្សនទានរបស់ប្រតិភូគណបក្សបំណងពលរដ្ឋ លេខ ០២៦/២៥ គ.ប.ព ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ស្តីអំពី ‘’ការសង់រោងការ រោងបុណ្យ នៅតាមផ្លូវសាធារណៈ ក្នុងទីប្រជុំជន និងជាពិសេសផ្លូវជាតិ’’ ដោយមានធាតុចូលចំនួន ៤ ចំណុច ទទួលបានចំណារពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥។
ធាតុចូលចំនួន ៤ ចំណុចមានដូចខាងក្រោម ៖
១. ក្រសួងធម្មការ និងសាសនា គួរតែអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យមកធ្វើពិធីបុណ្យសពនៅតាមទីវត្តអារាមព្រះពុទ្ធសាសនា។
២. ក្រសួងធម្មការ និឯសាសនា គួរតែជម្រុញបណ្តាវត្តអារាមព្រះពុទ្ធសាសនា ឱ្យរៀបចំទីកន្លែងសម្រាប់តម្កល់សព និងបុណ្យសព ដើម្បីប្រារព្ធពិធីឱ្យបានសមរម្យ។
៣. អាជ្ញាធរមានសមត្ថកិច្ច នៅតាមមូលដ្ឋាន ដែលអនុញ្ញាតសម្រេចឱ្យមានការសង់រោងការ រោងបុណ្យ ឬមេន សម្រាប់តម្កល់ និងបូជាសព នៅតាមផ្លូវជាតិ គួរគិតគូរពីផលប៉ះពាល់លើសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជាចម្បង។
៤. រាជរដ្ឋាភិបាល គួរសាងសង់ទីបច្ឆារួមសម្រាប់បូជាសពនៅតាមឃុំ សង្កាត់ ជាពិសេសតំបន់ដាច់ស្រយាលជនបទចុងកាត់មាត់ញក។