សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា
ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សមហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ របស់សម្តេចតេជោ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១១ កើត ខែ ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាម ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃគណបក្សបំណងពលរដ្ឋ សូមគោរពអនុញ្ញាតប្រសិទ្ធពរជ័យមហាប្រសើរជូន សម្តេចតេជោ ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លាវាងវៃ ដើម្បីបន្តដឹកនាំនាវាសន្តិភាពកម្ពុជាប្រកបដោយស្ថិរភាពតរៀងទៅ។