ឯកឧត្តម អ៉ិត សារម្យ ប្រធានប្រតិភូគណបក្សបំណងពលរដ្ឋ នឹងដឹកនាំសហការី ចូលរួមកិច្ចប្រជុំប្រចាំឆមាសលើកទី៣ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនាថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥ ចាប់ផ្តើមពីម៉ោង ០៨:៣០នាទី នៅ ទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព)។
យោងតាមកម្មវិធី (ទី២) ដែលបានជម្រាបជូនដំណឹងដោយលេខាធិការដ្ឋាន នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឯកឧត្តម អ៉ិត សារម្យ នឹងធ្វើបទអន្តរាគមន៍លើកជាមតិ ចូលរួមអំពីចក្ខុវិស័យនៃការរំពឹងទុកក្នុងការអភិវឌ្ឍអភិបាលកិច្ច ផងដែរ។