ឯកឧត្តម អ៉ិត សារម្យ ប្រធានប្រតិភូគណបក្សបំណងពលរដ្ឋ បានដឹកនាំសហការី ចូលរួមក្នុងកិច្ចប្រជុំប្រចាំឆមាសលើកទី៣ របស់ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅនៅថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ ដោយចាប់ផ្តើមនៅព្រឹកម៉ោង ០៨:៣០នាទី នៅ ទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) តាមរបៀបវារៈ ដូចខាងក្រោម ៖
១. សុន្ទរកថាបើកកិច្ចប្រជុំ និងការវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រតិភូគណបក្សឧត្តមក្រុម-ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្នុងការផ្តល់ទស្សនទានស្ថាបនារយៈពេល ១៨ខែកន្លងមក ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
២. មតិរបស់ប្រធានប្រតិភូគណបក្សនីមួយៗ អំពីចក្ខុវិស័យនៃការរំពឹងទុកក្នុងការអភិវឌ្ឍន៍អភិបាលកិច្ច ដោយប្រធានប្រតិភូគណបក្ស (ម្នាក់ៗរយៈពេល ៦នាទី)
៣. ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដើម្បីលើកស្ទួយប្រសិទ្ធភាពនៃ ការអនុវត្តន៍ជាក់ស្តែងនូវគោលនយោបាយបញ្ចកោណដំណាក់កាលទី១ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
៤. ពិសាភោជនាហារសាមគ្គី។