កិច្ចប្រជុំរបស់ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រចាំខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា
នាថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ នឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម យស ផានីត្ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកបណ្តុះបណ្តាលនៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។
ខ្លឹមសារកិច្ចប្រជុំមាន៖
១.មតិស្វាគមន៍ដោយឯកឧត្តម យស ផានីត្តា ប្រធានអង្គប្រជុំ
២.សភាពការជាតិនិងអន្ដរជាតិ
៣.វឌ្ឍនភាពការងារបណ្តុះបណ្តាល
៤.ការធ្វើបទបង្ហាញ
៥.ផ្សេងៗ
សមាសភាពសមាជិក ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមសរុបមានចំនួន ២២រូប ៕