នាព្រឹកថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានដឹកនាំប្រតិភូចូលរួមកិច្ចប្រជុំប្រចាំ ខែមេសា ឆ្នាំ២០២៥ នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមអធិបតីភាព លោកជំទាវ ស៊ឹង សុធី ប្រធានប្តូរវេន ដែលមានរបៀបវារៈដូចខាងក្រោម៖
១. ការលើកឡើងរបស់ប្រធានប្រតិភូគណបក្សនីមួយ ក្នុងទស្សនៈស្ថាបនាកែលំអចំណុចអសកម្មជាក់ស្តែង ដើម្បីតាក់តែងទស្សនទានពង្រឹងអភិបាលកិច្ចល្អ សម្រាប់ខែឧសភា។
២. ការលើកឡើងដោយប្រធានលេខាធិការដ្ឋាន អំពីការតាមដានការវិវត្តន៍ទស្សទាន ក្រោយពីមានចំណារពី សម្តេចធិបតី ចម្លងជូនក្រសួង/ស្ថាប័នជំនាញមានសមត្ថកិច្ច និងការងារពាក់ព័ន្ធនានា ។
៣. ផ្សេងៗ ។
សមាសភាពចូលរួមកិច្ចប្រជុំនៃប្រតិភូឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យមាន ៦រូប៖
១. ឯកឧត្តម ម៉ម សូណង់ដូ ប្រធានប្រតិភូ
២. លោកជំទាវ ឌិន ផាណារ៉ា អនុប្រធានប្រតិភូ
៣. ឯកឧត្តម សេង ឧត្តម សមាជិកប្រតិភូ
៤. លោកជំទាវ ម៉ាណ ម៉ារីយ៉ា លេខាប្រតិភូ
៥. លោកជំទាវ សួន ចាន់ធី ជំនួយការប្រធានប្រតិភូ