ទីស្តីការគណ:រដ្ឋមន្រ្តី : វិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្រ្តី ថ្ងៃ ពុធ ១២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥
ឯកឧត្តមប្រធាន អ៊ុន ជឹម ប្រធានប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់និងជាប្រធានគណបក្សឯកភាពជាតិខ្មែរ បានដឹកនាំសហការីប្រតិភូរបស់ខ្លួនអញ្ជើញចូលរួមប្រជុំនៅវិមានសន្តិភាពនៃទីស្តីការនាយករដ្ឋមន្រ្តី ស្តីពី ការធ្វើបទបង្ហាញរបស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និង សាសនា លើប្រធានបទ « គោលនយោបាយគ្រប់គ្រង និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាក្នុងសង្គមខ្មែរ» ដោយឯកឧត្តម រដ្ឋមន្រ្តីបានលើក ៨ ចំណុច ធ្វើបទបង្ហាញ គឺ
១. អំពីក្រសួងធម្មការ និងសាសនា
២. អំពីគោលនយោបាយរបស់ក្រសួងសាមី
៣. អំពីសមិទ្ធផលរបស់ក្រសួងឆ្នាំ ២០២៤
៤. អំពីមេរៀនជាបទពិសោធន៍របស់ក្រសួង
៥. អំពីបញ្ហាប្រឈម
៦ អំពីទិសដៅការងារបន្តឆ្នាំ ២០២៥
៧. សន្និដ្ឋាន និង
៨. សំណួរ ចម្លើយ និង អនុសាសន៍
ឯកឧត្តមប្រធាន អ៊ុន ជឹម ក៏បានលើកពីមោទនភាពចំពោះឯកឧត្តមមួយចំនួននៅក្នុងក្រសួងធម្មការ និងសាសនាដែលជាអតីតធ្លាប់បានបួសរៀនចេះដឹងយ៉ាងជ្រៅជ្រះលើវិស័យព្រះពុទ្ធនិងមានបទពិសោធន៍ ជាពិសេសក៏បានកោតសរសើរចំពោះឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន អំពីកិច្ចខិតខំប្រឹងប្រែងលើការគ្រប់គ្រងលើវិស័យសាសនា និងគោលនយោបាយនៃការលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជាដែលជាសាសនារដ្ឋដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញមាត្រា ៤៣ និងមាត្រា ៦៨ ក្នុងការអនុវត្តនូវកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ នីតិកាលទី ៧ នៃរដ្ឋសភាដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។