ខ្ញុំ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានសេចក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីប្រកាសរបស់សហរដ្ឋអាមេរិកដែលបានកំណត់អត្រាពន្ធនាំចូលថ្មីឡើងដល់៤៩% លើផលិតផលមកពីកម្ពុជាចាប់ពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
ខ្ញុំ សូមអំពាវនាវ ដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក បង្ហាញស្មារតីមនុស្សធម៌ដោយពិចារណាឡើងវិញនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា និងជាពិសេសជីវភាពរស់នៅរបស់បងប្អូនកម្មករខ្មែររាប់សែននាក់។
ខ្ញុំសង្ឃឹមថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងរាជរដ្ឋាភិបាលកម្ពុជា នឹងសហការជាបន្តបន្ទាប់ ដើម្បីស្វែងរកដំណោះស្រាយដ៏សមរម្យ ដែលអាចថែរក្សាសន្តិភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងផ្តល់អត្ថប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទាំងពីរទៅថ្ងៃមុខ។
សូមអរគុណ។🙏❤️
០៦ | មេសា | ២០២៥
ព្រះអង្គម្ចាស់ នរោត្តម ចក្រ