គណបក្សហ៊្វុនសិនបិចខេត្តសៀមរាប បន្តចុះតាមមូលដ្ឋាន ដើម្បីសួរសុខទុក្ខ អ្នកគាំទ្រ និងការលើកស្លាកគណបក្សតាមឃុំ
——————————————————
ថ្ងៃអាទិត្យទី១៨ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបោះឆ្នោតខេត្តសៀមរាប និងគណៈកម្មការប្រតិបត្តិ ខេត្តសៀមរាប បានបន្តយុទ្ធនាការរៀបចំរចនាសម្ពន័គណបក្សមូលដ្ថានអោយបានកាន់តែប្រសើរឡើង នៅស្រុកជីក្រែងខេត្តសៀមរាប និងបានរៀបចំនឹងការលើកស្លាកគណបក្ស មានព្រះឆាយាលក្ខណ៍ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅតាមទីស្នាក់ការឃុំចំនួន7ឃុំរួមមាន÷
1/ទីស្នាក់ការឃុំខ្វាវ
2/ទីស្នាក់ការឃុំអន្លង់សំណ
3/ទីស្នាក់ការឃុំពង្រក្រោម
4/ទីស្នាក់ការឃុំកំពង់ក្តី
5/ទីស្នាក់ការឃុំពង្រលើ
6/ទីស្នាក់ការឃុំគោកធ្លកលើ
7/ទីស្នាក់ការឃុំល្វែងឫស្សី
ដោយមានកាចូលរួមពី សហជីវិន សហជិវិនី ជារចនាសម្ព័ន្ធ អ្នកគាំទ្រ ចូលរួមសហការ ប្រកបដោយស្មារតី រួបរួមសាមគ្គីបំផុត ។