គណបក្សហ៊្វុនស៊ិនប៉ិចខេត្តតាកែវ ក្រុងដូនកែវ
*តាកែវ៖ ថ្ថ្ងៃអាទិត្យ ១២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥
សហជីវិន ជ្រៃ វិចិត្រ ប្រធានប្រតិបត្តិក្រុងដូនកែវ តំណាងឱ្យឯកឧត្តម យ៉ាន សុវណ្ណា ប្រធានក្រុមការងារបោះឆ្នោត ព្រមទាំង ថ្នាក់ដឹកនាំក្រុងដូនកែវ បាន លើកស្លាកទីស្នាក់ សង្កាត់បារាយណ៍ ក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
ការលើកស្លាកទីស្នាក់ការសង្កាត់ ដើម្បីងាយស្រួលដល់ ការជួបជុំ ប្រាស្រ័យការងាររបស់ សមាជិកសមាជិកា អ្នកគាំទ្រ អ្នកស្រលាញ់រាជានិយម អ្នកស្រលាញ់លទ្ធិប្រជាធិបតេយ្យ នៅក្នុងមូលដ្ឋាន ។
ក្នុង ឱកាសនោះ ដែរ សហជីវិន បាន បន្តលើក ស្លាកគណបក្ស តាមផ្លូវសាធារណ: ដើម្បី អោយ អ្នកគាំទ្រ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ បាន ឃើញ ព្រះឆាយល័ក្ខ ព្រះអង្គម្ចាស់ ព្រះប្រធាន។
ទន្ទឹម នឹងពេលនោះ សហជីវិន បានពាំនាំ ព្រះរាជបន្ទូលសួរសុខទុក្ខ ដល់មន្ត្រី គណបក្ស នៅមូលដ្ឋាន អោយ ខិតខំ បំរើប្រជារស្រ្តនៅមូលដ្ឋាន របស់ខ្លួន។
ជាងចុងក្រោយ សហជីវិន បានអំពាវនាវ និស្សិតបញ្ញវ័ន្ត អ្នកស្រលាញ់រាជានិយម អ្នកស្រលាញ់លទ្ឋិប្រជាធិបតេយ្យ និង បងប្អូនស្នេហាជាតិ មកចូលរួម ឈរជាបេក្ខភាព មេឃុំ ចៅសង្កាត់ ដើម្បី ចូលរួម ដឹកនាំ និង អភិវឌ្ឍមូលដ្ឋាន របស់ បងប្អូនផ្ទាល់។