ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ខេត្តបាត់ដំបង ប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៧២ យាងចូល ៧៣ព្រះវស្សា នៅទីស្នាក់ការគណបក្សហ្វ៊ុនស៊ិនប៉ិចខេត្តបាត់ដំបង នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ។
———————————————————
ទូលព្រះបង្គំយើងខ្ញុំ ជាក្រុមការងារបោះឆ្នោតនិងថ្នាក់ដឹកនាំគណៈកម្មាធិការប្រតិបត្តិ ខេត្ត ស្រុក ក្រុង សូមព្រះរាជអនុញ្ញាត ក្រាបថ្វាយព្រះពរព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមមានព្រះរាជសុខមាលភាពល្អបរិបូណ៌ព្រះកាយមាំមួន ព្រះបញ្ញាញាណភ្លឺថ្លាវាងវៃ និងព្រះជន្មាយុយឺនយូរដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជានុរាស្រ្តខ្មែរយូរអង្វែងតរៀងទៅ ៕