ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូគណបក្សកុម្មុយនិស្តចិន ដឹកនាំដោយ ឯកឧត្តម Chen Zhou អនុរដ្ឋមន្រ្តី នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ
———————–
រាជធានីភ្នំពេញ ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម CHEN Zhou អនុរដ្ឋមន្ត្រី នៃនាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងគណៈប្រតិភូ នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលគណបក្សហ៊្វុនស៊ិនប៉ិច សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។