ឯកឧត្តម ញឿន រ៉ាដែន អញ្ជើញជួបសួរសុខទុក្ខ ប្រជារាស្ត្រ មានជីវភាពក្រីក្រ ក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម
– – – – – – – – – – – – – – – – – – –
កំពង់ចាម : ឯកឧត្តម ញឿន រ៉ាដែន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជារាស្ត្រ ចាស់ជរាដែលមានជីវភាពទីទាល់ក្រ ខ្វះខាត ស្ថិតនៅឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។
ក្នុងឱកាសចុះជួបសួរសុខទុក្ខ ឯកឧត្តមក៏បាននាំយកព្រះបន្ទូលផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយព្រះហឫទ័យនឹករលឹក និងទុកដាក់បំផុត ពីព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងព្រះអំណោយរួមមាន៖ មីកញ្ចប់ និងថវិកាមួយចំនួនជូនពួកគាត់ផងដែរ ។