គណបក្ស ហ៊្វុនស៊ិនប៉ិច៖ ក្នុងព្រះរាជវរោកាស នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត គម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សា កូនចៅ ជាក្រុមគ្រួសាររាជានិយមហ៊្វុនស៊ិនប៉ិច សូមក្រាបថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរ សូមព្រះអង្គប្រកបដោយព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពពេញបរិបូរណ៍និងព្រះជន្មាយុយឺនយូរដើម្បីគង់ជាម្លប់ដ៏មហាត្រជាក់ត្រជុំចម្រុងចម្រើនដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាយូរអង្វែងតរៀងទៅ៕