ថ្ងៃនេះខ្ញុំចង់មកធ្វើការផ្សព្វផ្សាយអ្នកបង្កើតខ្មែរយូនីកូដមុនគេ និង បង្កើតកម្មវិធីពិនិត្យអក្ខរាវិរុទ្ធខ្មែរ ដែលយើងគួរតែស្គាល់និងគោរពដល់គាត់ យ៉ាងហោចណាស់យើងគួរតែចងចាំគាត់ព្រោះដោយសារគាត់ទើបយើងទទួលបានការប្រើប្រាស់យ៉ាងងាយស្រួលមកដល់សព្វថ្ងៃ ហើយបច្ចុប្បន្ននេះខ្មែរយូនីកូដក៏ត្រូវបានអន្តរជាតិទទួលស្គាល់និងអាចប្រើប្រាស់លើអ៊ីនធើណែតបានយ៉ាងទូលំទូលាយផងដែរ។
លោក ដាញ់ ហុង គឺជាអ្នកបង្កើតខ្មែរយូនីកូដមុនគេ ដែលខ្មែរយើងហៅថាស្ថាបនិកខ្មែរយូនីកូដ ព្រមទាំងបង្កើតកម្មវិធីសម្រាប់ពិនិត្យអក្ខរាវិរុទ្ធខ្មែរនៅក្នុងឆ្នាំ 2019 ដែលគាត់បានដាក់ឈ្មោះថា Nextspell។ គួរបញ្ជាក់ផងដែរថា លោក ដាញ់ កើតឆ្នាំ 1972 នៅក្នុងគ្រួសារកសិករខ្មែរក្រោមមួយនៅខេត្តពលលាវ នៃដែនដីកម្ពុជាក្រោម ឬខាងត្បូងប្រទេសវៀតណាមសព្វថ្ងៃ។