អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Huangsap បានឲ្យដឹងថា លោកជំទាវ ផែថងថាន មានអាការៈគ្រុនក្តៅខ្លាំង ហើយត្រូវបញ្ចូនទៅព្យាបាលនៅមន្ទីរពេទ្យ កាលពីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បន្ទាប់ពីវិលត្រឡប់មកពីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ទៅដល់ប្រទេសថៃវិញ ។