នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ នេះ ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបើកដំណើរការជាធម្មតា សម្រាប់សិស្សានុសិស្ស ចាប់ពីម៉ោង ៦:០០ ព្រឹក។ ចំណែកឯភាគីថៃ បានបើកច្រកចាប់ពីម៉ោង ៨:០០ ព្រឹក ខណៈភាគីកម្ពុជាបើកច្រកសម្រាប់សាធារណជនតាមការកំណត់ម៉ោង ៩:០០ ព្រឹក និងបិទម៉ោង ៤:០០ រសៀល។
ប្រភពពី៖ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ