សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ដើម្បីពិនិត្យនិងពិភាក្សាលើរបៀបវារៈចំនួន ២ ៖
១/ ការពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការមុតស្រួចដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៤។
២/ ការពិនិត្យ និងសម្រេចលើ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការតាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ក្នុងឆ្នាំ២០២៤។
វិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ទី២៣ ឧសភា ២០២៥