សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ ក្នុងឱកាសជំនួបជាមួយនាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំកម្ពុជា វៀតណាម និងឡាវ សម្តេចធិបតី និងលោកស្រីនាយិកា បានមើលឃើញដូចគ្នាថា ចំណុចសំខាន់ក្នុងការអភិវឌ្ឍរីកចម្រើន គឺមានធនធានមនុស្សដែលខ្លាំង ហើយធនាគារពិភពលោក បន្តផ្ដល់ការគាំទ្រដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។