សម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ បានបង្ហាញរូបភាពកាលពីទសវត្សន៍១៩៨០ ដែលធ្វើឱ្យសម្តេចនឹកឃើញដល់ប្រវត្តិនៃការដឹកនាំប្រទេស ក្នុងសភាពការចល័តមានសន្តិភាពផង និងមានសង្រ្គាមផង។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានបន្តថា រូបថត៤សន្លឹកនោះ មាន៣សន្លឹក សម្តេចដើរចូលសភា និងប្រជុំសភា និង១សន្លឹកប្រជុំរកដំណោះស្រាយសន្តិភាព ដែលពេលនោះទើបមានអាយុជាង៣០ឆ្នាំ។
តាមសម្តេចតេជោ បានគូសរំលេចថា កាលនោះ សម្តេចត្រូវវាយផង ចរចាផង អភិវឌ្ឍសេដ្ឋកិច្ចសង្គមផង ដែលប្រើពេលជាងពាក់កណ្តាលជិវិតទើបរកសន្តិភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃបាន។
តាមរយៈបណ្តាញសង្កមហ្វេសប៊ុកសម្តេចតេជោ មានខ្លឹមសារទាំងស្រុងថា «ឃើញរូបថតចាស់ៗនាទសវត្សន៍១៩៨០ ធ្វើឲ្យនឹកឃើញដល់ការដឹកនាំប្រទេស ក្នុងសភាពការចល័តមានសន្តិភាពផង និងមានសង្រ្គាមផង។ វាយផងចរចាផង អភិវឌ្ឍសេដ្ឋកិច្ចសង្គមផង ដែលប្រើពេលជាងពាក់កណ្តាលជិវិតទើបរកសន្តិភាព និងមានការអភិវឌ្ឍដូចសព្វថ្ងៃបាន។ រូបថត៤សន្លឹកនេះ៣សន្លឹកដើរចូលសភានិងប្រជុំសភា និង១សន្លឹកប្រជុំរកដំណោះស្រាយសន្តិភាព ដែលពេលនោះទើបមានអាយុជាង៣០ឆ្នាំ»៕