សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ គណៈប្រតិភូ មូលនិធិ ស៊ីធីអិន(CTN) ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដឹកនាំដោយ អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន ក្នុងជំនួបសម្តែងការគួរសម និងទទួលថវិកាមូលនិធិ ចំនួន ៥០០, ២១៦ ដុល្លារអាមេរិក សម្រាប់ជូនដល់វីរកងទ័ព។ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ បានដឹកនាំ និងជំរុញការរៀបចំធ្វេីមូលនិធិ ដោយមានការចូលរួមពីសមាគមសិល្បករខ្មែរ, ក្រុមហ៊ុនសែលកាត និងធនាគារវីង ដោយបានបង្កើតមូលនិធិ ស៊ីធីអិន ទ្រទ្រង់កងទ័ពការពារព្រំដែនជាតិ ដើម្បីកៀរគរថវិកាពីសប្បុរសជននានា និងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមដោយស្ម័គ្រចិត្ត បានថវិការរហូតចំនួន ៥០០, ២១៦ ដុល្លារអាមេរិក។ នេះជាទឹកចិត្តនិងជាកម្លាំងសាមគ្គីមួយរបស់បងប្អូនខ្មែរគ្រប់ទិសទី រួមជាមួយរាជរដ្ឋាភិបាល ជួយគាំទ្រដល់វរៈកងទ័ពរបស់យើង ដែលកំពុងឈរជើងយ៉ាងអង់អាចការពារដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជា។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា ២០២៥
Author: ucaeditor
ឯកឧត្តម អ៉ិត សារម្យ ប្រធានគណបក្សបំណងពលរដ្ឋ បានដឹកនាំប្រតិភូជាក្រុមកាងារ ចូលរួមជាថវិកា ជាមួយគណបក្សនយោបាយចំនួន ៨ ក្នុងសម្ព័ន្ធភាព។ ក្នុងនោះ យើងបាននាំយកអំណោយ ជាស្បៀងអាហារ ជូនកងយោធពលខេមរភូមិន្ទ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដេីម្បីបុព្វហេតុជាតិ ការពារទឹកដី ទប់ស្កាត់ទង្វេីឈ្លានពានពីបរទេសជាយថាហេតុណាមួយ នៅព្រឹកថ្ងៃស្រុក ទី១៨ ខែកក្កដា ឆ្នាំ២០២៥ នេះ។
ក្រសួងកសិកម្ម ៖ ផ្លែទុរេនស្រស់កម្ពុជាជើងដំបូងជាង១៧តោន ត្រូវបាននាំចេញជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន
កន្លែងដែលឈឺនៅក្នុងពោះ អាចបង្ហាញពីមូលហេតុនៃការឈឺ។ 1. គ្រួសថង់ទឹកប្រម៉ាត់ រលាកថ្លើម រលាកប្រមាត់ រលាកលំពែង មហារីកថ្លើម មហារីកបំពង់ទឹកប្រម៉ាត់ 2. រលាកក្រពះ ដំបៅក្រពះ គ្រួសនៅថង់ទឹកប្រម៉ាត់ រលាកលំពែង គាំងបេះដូង ជំងឺផ្លូវដង្ហើម 3. រលាកលំពែង រលាកអណ្តើក ដំបៅក្រពះ ស្ទះពោះវៀនតូច លាមករឹង 4. គ្រួសតំម្រងនោមខាងស្តាំ រលាកបំពង់បង្ហូរទឹកនោម ស្ទះពោះវៀនធំ ទល់លាមក រលាកខ្នែងពោះវៀន 5. ដំបៅក្រពះ រលាកលំពែង រលាកខ្នែងពោះវៀន រលាកពោះវៀនធំ 6. គ្រួសតំម្រងនោម ខាងឆ្វេង ទល់លាមក រលាក ពោះវៀនធំ 7. រលាកខ្នែងពោះវៀន កូនក្រៅស្បូន ដ៊ំគីស ស្បូន ទល់លាមក មហារីកពោះវៀន 8. រលាកតម្រងនោម រលាកខ្នែងពោះវៀន រលាកប្លោកនោម រលាកស្បូន រលាកពោះវៀនធំ 9. រលាកពោះវៀនធំ រលាកស្បូន ដុំដៃស្បូន ជំងឺក្នុងអាងទ្រគាក មហារីកពោះវៀន
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ ស្ថានភាពទឹកទន្លេ ៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងឡើងនិងស្រកបន្តិចបន្តួច។
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥៖ សម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៖
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន ចូលជួបសម្ដែងការគួរសម នៅល្ងាចថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman អគ្គលេខាធិការអន្តរសភាអាស៊ាន និងសហការី ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវ Ar. Siti Rozaimeriyanty Dato Haji Abdul Rahman ក្នុងឱកាសដែលលោកជំទាវចូលរួមកិច្ចប្រជុំអន្តរសភាអាស៊ាន (AIPA) នៅកម្ពុជាដែលធ្វើជាម្ចាស់ផ្ទះ នាពេលនេះ និងបានស្នើសុំលោកជំទាវ បន្តចែករំលែកបទពិសោធន៍ដល់ កម្ពុជា ដែលនឹងបំពេញតួនាទីជាអគ្គលេខាធិការ AIPA ប្តូរវេនបន្តពីលោកជំទាវ នាពេលខាងមុខនេះផងដែរ។ នាឱកាសនោះ លោកជំទាវអគ្គលេខាធិការ បានសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី ចូលជួបសម្តែងការគួរសមនាពេលនេះ។ លោកជំទាវ បានវាយតម្លៃខ្ពស់ និងអរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់រដ្ឋសភាកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម នារសៀល ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទទួលស្វាគមន៍លោកជំទាវ Maria Fernanda Lay ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកជំទាវប្រធានរដ្ឋសភា និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំក្រុមអ្នកនយោបាយរបស់អន្តរសភាអាស៊ានលើកទី១៦ (AIPA Caucus)។ សម្ដេច បានសម្តែងនូវក្តីរីករាយដែលបានជួបលោកជំទាវ ជាថ្មីម្តងទៀត បន្ទាប់ពីជំនួបនាឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេច នៅទីម័រឡេស្តេ កាលពីខែឧសភាកន្លងទៅ ហើយជាមួយគ្នានេះ ក៏រីករាយដែលអាស៊ានបានសម្រេចទទួលទីម័រឡេស្តេ ជាសមាជិកពេញសិទ្ធិ នៅខែតុលា ឆ្នាំ២០២៥ ខាងមុខដែលជាការសម្រេចបាននូវគោលដៅខ្លួន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណ:ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានចូលក្រាបបង្គំគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះបរមរាជវាំង ដើម្បីគោរពទូលថ្វាយអំពីលទ្ធផលរាជរដ្ឋាភិបាលទើបសម្រេចបានការចុះបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជាពីទីតាំងឧក្រិដ្ឋកម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាព ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកកាលពីថ្ងៃ១១ ខែកក្កដាកន្លងទៅ ក្នុងនោះរួមមានទីតាំង៖ ១/ អតីតមន្ទីរឃុំឃាំង ម-១៣, ២/ សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ស-២១ និង៣/ មជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ កក្កដា ២០២៥
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ផាក ជុងគុក (PARK Jung-Wook) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។ រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ទី១៦ កក្កដា ២០២៥ Receiving a farewell call by His Excellency PARK Jung-Wook, Ambassador of the Republic of Korea to the Kingdom of Cambodia, at the Peace Palace. Phnom Penh, Wednesday afternoon, July 16, 2025.