រវាងស្អូច-កញ្ជ្រឹល ខុស និងដូចគ្នាម៉េចខ្លះ? ១. លក្ខណៈខុសគ្នា – កញ្ជ្រឹល • បង្កឲ្យក្ដៅខ្លួនខ្លាំងជាងស្អូចរហូតដល់ ៣៩ ៤០ ឬ ៤១ អង្សាសេ • មិនបង្កឲ្យស្លា/ប់គ្រាន់តែធ្វើទុក្ខអស់កម្លាំង ល្ហិតល្ហៃ ឈឺសន្លាក់ • រោគសញ្ញាខ្លាំងជាងស្អូច • អាចបង្កឲ្យមានសំឡេងស្អក រលាក ឬឈឺបំពង់ក • មានសញ្ញាសៗនៅកៀនថ្ពាល់ក្នុងមាត់ • ឈឺភ្នែក ហៀរទឹកភ្នែក រលាកភ្នែក • ស្នាមកន្ទួលក្រហមៗតូចៗ តែជាប់ៗគ្នា។ – ស្អូច • បង្កឲ្យក្ដៅខ្លួនតិចៗត្រឹម ៣៧ ៣៨ ឬ ៣៨ កន្លះអង្សាសេ • អាចបណ្ដាលឲ្យស្លាប់បានដោយសារមេរោគបង្កទៅជារលាកសួរ រលាក • ខួរក្បាល ឬរាករូស និងរលាកពោះវៀន • មិនសូវចេញកន្ទួលធំៗ • មិនបង្កឲ្យមានសំឡេងស្អក រលាក ឬឈឺបំពង់កនោះទេ • មិនមានសញ្ញាសៗនៅកៀនថ្ពាល់ក្នុងមាត់ • មិនឈឺភ្នែក ហៀរទឹកភ្នែក រលាកភ្នែក • ស្នាមកន្ទួលក្រហមៗតូចៗ ដាច់ពីគ្នា តែញឹក។ ២. លក្ខណៈដូចគ្នា វាជាពពួកវីរុស ឆ្លងតាមផ្លូវដង្ហើម តាមទឹកមាត់ សម្បោរដូចគ្នា មានលេចចេញកន្ទួល រមាស់ ហើយពេលចេញដំបូងពីមុខ ដៃ ជើង និងមានរយៈពេល ២-៥ ថ្ងៃដូចគ្នា។ ប៉ុន្តែប្រសិនបើកើតលើស្ត្រីមានផ្ទៃពោះនៅត្រីមាសទី១ កញ្ជ្រឹលបង្កគ្រោះថ្នាក់តិចជាងស្អូច ពោលគឺទារកក្នុងផ្ទៃ មានគ្រោះថ្នាក់តិច។ ចំពោះម៉ាក់ៗដែលកើតស្អូចត្រីមាសទី១ រងផលប៉ះពាល់ប្រមាណ ៨០% ដែលធ្វើឲ្យប៉ះពាល់ការលូតលាស់ ប៉ះពាល់សរីរាង្គ និងអាចស្លាប់ ច្រើនជាងកញ្ជ្រឹល។ លោកវេជ្ជបណ្ឌិតក៏បានបន្ថែមទៀតថា ទាំងជំងឺស្អូច និងកញ្ជ្រឹលនេះកើតតែម្ដងប៉ុណ្ណោះក្នុងជីវិតមនុស្សម្នាក់ៗ ហើយបើទោះជាចាក់វ៉ាក់សាំងហើយក៏ដោយ ពេលខ្លះក៏នៅតែកើតដែរ គ្រាន់តែមានសភាពស្រាលជាងអ្នកមិនដែលចាក់។
Author: ucaeditor
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥៖
ឈ្មោះសត្វស្លាប÷ ចាបស្លឹកតូចច្រែះ Dusky Warbler (Phylloscopus fuscatus)
សួស្តី ថ្ងៃថ្មីខែថ្មី 💵❤️
សម្តេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនគោលជាកីឡាពេលព្រឹក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥។ សូមចូលរួមលេងកីឡាទាំងអស់គ្នាដើម្បីសុខភាព
ថៃនៅតែចិញ្ចឹមចិត្ត និងមហិច្ចតាចង់បានទឹកដីកម្ពុជា ! អ្នកនយោបាយជ្រុលនិយមថៃ សុិនធិ លឹមថងគុល បាននិយាយយ៉ាងច្បាស់ៗថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ នឹងលើកកងទ័ពវាយប្រហារចូលទឹកដីកម្ពុជា យកខេត្តមួយចំនួនរបស់កម្ពុជាដូចជា បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងកោះគុជ ហើយអាចរហូតដល់រាជធានីភ្នំពេញទៀតផង។
ព្រឹត្តិបត្រព័ត៌មាន ស្តីពីការព្យាករធាតុអាកាសប្រចាំសប្តាហ៍ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥
ឯកឧត្តម ប៉េង ពោធិ៍នា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ====== នាថ្ងៃអាទិត្យ ទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អនុប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានស្រុក លោក លោកស្រី សមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក-ឃុំក្នុងស្រុកកោះធំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូប។ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប ៧៤ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២៥) ដែលនៅគ្រាដំបូងមានឈ្មោះថាបក្សប្រជាជនបដិវត្តន៍ខ្មែរ ដែលមានប្រភពចេញពីចលនាតស៊ូស្នេហា ជាតិរបស់ប្រជាជនកម្ពុជា ប្រឆាំងរបបអាណានិគមនិយមបារាំង ដើម្បីឯករាជ្យជាតិ បានផ្សារភ្ជាប់ខ្លួនយ៉ាងជិតស្និទ្ធជាមួយជោគវាសនារបស់ជាតិ និងប្រជាជនតាំងពីពេលបង្កើតរហូតដល់បច្ចុប្បន្ននេះ អត្ថន័យនៃការបង្កើត គណបក្ស និងស្នាដៃបក្ស ពិសេសប្រវត្តិ នៃការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ទឹកភ្នែក និងឈាម ដែលក្នុងនោះបានកត់ត្រានូវការតស៊ូ និងការលះបង់របស់ថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ និងប្រជាពលរដ្ឋខ្មែរដែលជាគុណសម្បត្តិមិនអាចកាត់ថ្លៃបាន។ ថ្លែងក្នុងអង្គពិធី ឯកឧត្តម ប៉េង ពោធិ៍នា មានក្តីសោមនស្សរីករាយដែលបានចូលរួមក្នុងពិធីអបអរសាទរ “ខួបលើកទី ៧៤ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា” និងសម្តែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកគ្រូ-អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួម ពិធីនាពេលនេះ។ ឯកឧត្តម ក៏បានលើកឡើងពីបញ្ហា និងសកម្មភាពនានា ឍដែលទាក់ទងនឹង បញ្ហាជម្លោះព្រំដែនរវាងថៃ-កម្ពុជា ដោយស្មើសុំឲ្យបងប្អូន ក្មួយៗទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន…
នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រី្តក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ចាយមានជ័យ និងគណៈប្រតិភូអមដំណេីរ បានបន្តអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រជាកសិករ សហគមន៍អូរប្រាសាទ ដែលផ្តោតលេីផលិតកម្មដំណាំបន្លែ នៅឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ៕