Author: ucaeditor

ឈ្មោះសត្វស្លាប÷ សត្វខ្សឹបជាប្រភេទសត្វកម្រ និងជិតផុតពូជជាសកល។ វាមានចំនួនសរុបមិនដល់ ១០០០ក្បាលទេ នៅទូទាំងពិភពលោក។ សត្វខ្សឹបមានវត្តមាននៅតែបីប្រទេសប៉ុណ្ណោះលើពិភពលោក រួមមាន÷ កម្ពុជា ឥណ្ឌា និងនេប៉ាល់។

Read More

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម។ ជំនួបនេះ បានធ្វើឡើងនៅនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។  

Read More

នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានដឹកប្រតិភូ គណបក្សកម្លាំងប្រជាធិបតេយ្យ ចូលរួមអបអរសាទរ លើកទឹកចិត្តកងកម្លាំងជួរមុខនិងគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅទីលានកោះពេជ្រធ្វើដំណើរថ្មើរជើងទៅកាន់វិមានឯករាជ្យ។

Read More

កិច្ចប្រជុំរបស់ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រចាំខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា នាថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ នឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម យស ផានីត្ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកបណ្តុះបណ្តាលនៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ ខ្លឹមសារកិច្ចប្រជុំមាន៖ ១.មតិស្វាគមន៍ដោយឯកឧត្តម យស ផានីត្តា ប្រធានអង្គប្រជុំ ២.សភាពការជាតិនិងអន្ដរជាតិ ៣.វឌ្ឍនភាពការងារបណ្តុះបណ្តាល ៤.ការធ្វើបទបង្ហាញ ៥.ផ្សេងៗ សមាសភាពសមាជិក  ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមសរុបមានចំនួន ២២រូប ៕

Read More

គណបក្សឯកភាពជាតិខ្មែរ៖​​ រូបភាពនៃព្រឹត្តិការណ៍បង្ហាញឱ្យឃើញនូវចំណុចសំខាន់ៗ ច្រើនយ៉ាងដូចជា : ១. ប្រាប់ប្រជាជនកម្ពុជាគ្រប់ទិសានុទិសថា យើងមានសន្តិភាព យើងមានសាមគ្គីភាព យើងមានកម្លាំងរឹងមាំសម្រាប់ប្រទេសជាតិហើយ។ ២. រូបភាពដ៏វិសេសនេះ ជូនជាពិសេសចំពោះកងកម្លាំងជួរមុខជួរក្រោយថា បេះដូងដែលមាននៅក្នុងរូបភាពនេះឬព្រឹត្តិការណ៍នេះទាំងអស់ផ្ញើជូនជាកម្លាំងលើកទឹកចិត្តបំផុតឲដល់បងប្អូនកងទ័ពរបស់យើងយកជ័យលើសត្រូវឬចោរឈ្លានពានទឹកដី។ ៣. ប្រាប់ទៅទាហាន និង ជនជ្រុលនិយមថៃ ឈប់ប្រមាទ ឈប់មើលងាយខ្មែរ  និងឈ្លានពានទឹកដីខ្មែរទៀតវានឹងមិនបានផលជាដាច់ខាត ខ្មែរមិនល្ងើរដូចការប្រមាទរបស់អ្នកឡើយ។ ប្រទេសមានច្បាប់ប្រទេស, អន្តរជាតិមានច្បាប់អន្តរជាតិ។ ច្បាប់គឺជាយុត្តាធិការនៃការកសាងសន្តិភាពរវាងជាតិនិងជាតិ រវាងជាតិនិងអន្តរជាតិ។ ៤. បង្ហាញជូនអន្តរជាតិក័ដូចជាអង្គការសហប្រជាជាតិ (UN) ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិថា ខ្មែរស្រឡាញ់សន្តិភាព ខ្មែរស្រឡាញ់ភាពស្របច្បាប់ ខ្មែរឱ្យសារ:សំខាន់និងតម្លៃបំផុតលើច្បាប់អន្តរជាតិក្នុងការស្រាយវិបត្តិនិងផ្តល់យុត្តិធម៌ដល់ជម្លោះរវាងប្រទេសនិងប្រទេសក្នុងដែនយុត្តាធិការនៃតុលាការយុត្តិធម៌អន្តរជាតិ។ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥

Read More

លោកស្រី អ៊ីង ផែថងថាន ស៊ីណាវ៉ាត្រា បាន ធ្វើលិខិតលាលែង ពីតំណែង នាយករដ្ឋមន្ត្រីថៃហើយ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ លិខិតលាលែងនឹងដាក់ទៅសភា ដើម្បីបោះឆ្នោត នៅវេលាម៉ោង៩ព្រឹកនេះ។

Read More

*** គណនី Telegram ក្លែងបន្លំជា គណនី សម្ដេចតេជោ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខុសខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com អោយបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។ ករណីនេះ ជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ។ *** សូមបញ្ជាក់ថា Channel Telegram ផ្លូវការ របស់សម្ដេចតេជោគឺមាន verify tick ពណ៌ខៀវ និង មាន តំណ(Link) ៖ Telegram Channel : https://t.me/spmhunsen Telegram Group Chat : https://t.me/hunsenchat

Read More

តើអ្នកធ្លាប់មានកន្ទួលរមាស់ អេះស្រួល លើម្រាមដៃឬស្បែកបែបនេះឬអត់? វាគឺជាជំងឺ Dyshidrotic Eczema ឬ Dyshidrosis គឺជាជំងឺស្បែកដែលមានពងបែកកើតឡើងនៅលើបាតជើង, បាតដៃ ឬ ក៏លើម្រាមដៃរបស់អ្នក។ ពងបែកនេះជាធម្មតារមាស់ណាស់ ហើយអាចពោរពេញទៅដោយសារធាតុរាវ។ ពងបែកជាធម្មតាមានរយៈពេលប្រហែល 2 ទៅ 4 សប្តាហ៍ ហើយអាចទាក់ទងនឹងអាឡែស៊ីតាមរដូវ ឬ ភាពតានតឹង។ វាក៏អាចកើតដោយសារតែទឹកកខ្វក់ ឬ ទៅលេងក្នុងអាងទឹករួមគ្នាដែលមានទឹកនោម។ 📌ឱសថ ឬ ការព្យាបាលតាមវេជ្ជសាស្រ្ដ ចំពោះការផ្ទុះឡើងកម្រិតស្រាល ថ្នាំរួមមានក្រែម Corticosteroid ឬ ក្រមួនដែលអ្នកអាចលាបដោយផ្ទាល់ទៅលើស្បែករបស់អ្នក។ ចំពោះការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរ អ្នកអាចត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំស្តេរ៉ូអ៊ីត, ការចាក់ថ្នាំស្តេរ៉ូអ៊ីត ឬ ថ្នាំគ្រាប់។ 📌ការព្យាបាលតាមវេជ្ជសាស្រ្ដផ្សេងទៀតដែលប្រើគឺ៖ • ការព្យាបាលដោយពន្លឺកាំរស្មីយូវី • បំបាត់ពងបែកធំ • ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន, ក្រែមប្រឆាំងនឹងការរមាស់ផ្សេងៗ • ក្រមួនប្រឆាំងនឹងភាពស៊ាំ ដូចជា Protopic និង Elidel (នេះជាជម្រើសព្យាបាលដ៏កម្រ) បើស្បែករបស់អ្នកឆ្លងមេរោគ នោះអ្នកក៏នឹង ត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយោទិច ឬ ថ្នាំដទៃទៀត ដើម្បីព្យាបាលការឆ្លងមេរោគ៕

Read More

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។

Read More