#សភាសិតខ្មែរបុរាណ៖ ” គ្មានមនុស្សណាម្នាក់ក្លាយជាមនុស្សអស្ចារ្យបានឡើយ លើកលែងតែឆ្លងកាត់កំហុសជាច្រើនរាប់មិនអស់ “
Author: ucaeditor
ប្រកាសអន្តរក្រសួង ស្តីពីការកែសម្រួល ប្រការ៩ ថ្មី នៃប្រកាសអន្តរក្រសួង ២១៥ ប្រក/ដនស.មផ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០០៥ របស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់រដ្ឋបាលឃុំ សង្កាត់ក្នុងការចុះបញ្ជីដីធ្លី។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមបរិច្ចាគឈាម ក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមការពារជាតិយើង” នាព្រឹកថ្ងៃអាទិត្យ ទី៣ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមបរិច្ចាគឈាម ក្នុងកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ “តំណក់ឈាមការពារជាតិយើង” ដែលរៀបចំដោយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យមហាផ្ទៃ ដោយមានការចូលរួមបរិច្ចាគឈាម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ព្រមទាំងព្រះសង្ឃ និងសិស្ស និស្សិត ជាច្រើនអង្គ/នាក់ផងដែរ នៅសាលប្រជុំអគារ S នៃទីស្តីការក្រសួងមហាផ្ទៃ។ ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តកណ្ដាល៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយកងកម្លាំងទាំងបី រដ្ឋបាលក្រុង-ស្រុក និងមន្ត្រីរាជការ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជាសម្ភារៈ និងគ្រឿងឧបភោគ បរិភោគ ដែលទទួលបានពីសប្បុរសជននានា ក្នុងខេត្តកណ្ដាល ផ្ដល់ជូនវីរកងទ័ពជួរមុខ ដែលបាននឹងកំពុងខិតខំតស៊ូការពារបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រកបដោយភាពក្លាហាន មោះមុត ប្រឆាំង នឹងសត្រូវឈ្លានពានថៃ ប្រកបដោយស្មារតីស្នេហាជាតិមាតុភូមិ ក្នុងខេត្តព្រះវិហារ។ បន្ទាប់មកប្រតិភូខេត្តកណ្ដាល បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋភៀសសឹក កំពុងស្នាក់នៅបណ្ដោះអាសន្ននៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ស្ថិតនៅស្រុកគូលែន ខេត្តព្រះវិហារ។ សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដែលរដ្ឋបាលខេត្តកណ្ដាលបានឧបត្ថម្ភរួមមាន៖ តង់ ៤៧, សាប៊ូលាងចាន ១០០ដប និង១០០កេស, ភួយ ៥០០, អង្ករ ៤៤ ៥០០គីឡូ, អំបិល ៣៥គីឡូ, នំUN 900 ១០០កេស, ទឹកសុទ្ធ ១០៥០កេស និង១ ៨៦៨យួរ, ពងទា ៨០ ០០០គ្រាប់, មី ៣៤៩០កេស, ភេសជ្ជៈ ៦០កេស, សៀងឆាសាច់ជ្រូក ៣១៨កំប៉ុង, ត្រីខ ១១៦០យួរ, ត្រីងៀត ៥២គីឡូ, ត្រីឆ្អើរ ៤០ចង្កាក់, ទឹកម្ទេស ៥យួរ, ទឹកស៊ីអ៊ីវ ៧០០យួរ, ទឹកត្រី ១០៦០យួរ, ប្រហុក ៣៣គីឡូ, ប្រេងឆា ៨៨ដប, សៀង ១៩៨គីឡូ, នំកញ្ចប់ ២កេស និង១២០កញ្ចប់ និងបារី ១០កេស។ ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល
សារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សមហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនៃថ្ងៃចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ឆ្នាំ របស់សម្តេចតេជោ ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារ ១១ កើត ខែ ស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ខាងមុខនេះ តាងនាម ថ្នាក់ដឹកនាំ និង សមាជិក សមាជិកា នៃគណបក្សបំណងពលរដ្ឋ សូមគោរពអនុញ្ញាតប្រសិទ្ធពរជ័យមហាប្រសើរជូន សម្តេចតេជោ ប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លាវាងវៃ ដើម្បីបន្តដឹកនាំនាវាសន្តិភាពកម្ពុជាប្រកបដោយស្ថិរភាពតរៀងទៅ។
លិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនអាយុវឌ្ឍនមង្គលគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ 🙏🙏🙏
ឯកឧត្តម មាស បូពៅ ប្រធានគណបក្សកសិករ និងសមាជិក សមាជិកា នៃគណបក្សកសិករទាំងអស់ ចេញសារគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់ ៧៣ឆ្នាំ ឈានចូល ៧៤ឆ្នាំ៕
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា អញ្ជេីញកាត់វិញ្ញាសាប្រលងជ្រេីសរេីសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៥ ចំនួន ៣៧២នាក់ ==================== នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជេីញកាត់វិញ្ញាសាប្រលងជ្រេីសរេីសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៥ ចំនួន ៣៧២នាក់ ដែលនឹងចាប់ផ្តេីមការប្រលង នៅម៉ោង ១២ថ្ងៃត្រង់នេះ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រសួងមុខងារសាធារណៈ បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការរៀបចំការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានដោយជោគជ័យចំនួន ២លើក ដោយលើកទី១ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ និងលើកទី២ ទទួលបានមន្ត្រីកសិកម្មឃុំចំនួន ១០០០នាក់ ប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»៕
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥៖
សកម្មភាពរាងកាយ ជាគន្លឹះសម្រាប់ជីវិតមានសុខភាពល្អ! កុំទុកពេលវេលា! ចាប់ផ្តើមធ្វើសកម្មភាពរាងកាយថ្ងៃនេះដូចជា៖ ហាត់ប្រាណ ដើរ ជិះកង់ ធ្វើកិច្ចការផ្ទះ បោសសម្អាត និងសម្អាតសួនច្បារជាដើម។ ✅ជួយបញ្ចុះជាតិខ្លាញ់ក្នុងឈាម ✅បង្កើនថាមពល និងការរស់នៅសប្បាយ ✅បង្ការ និងបន្ថយហានិភ័យជំងឺនានា ដូចជា៖ ជំងឺទឹកនោមផ្អែម បេះដូងលើសឈាម និងមហារីក គ្រាន់តែ ៣០ នាទីក្នុងមួយថ្ងៃ ក៏អាចផ្លាស់ប្តូរជីវិតអ្នកបានដែរ! ប្រភព៖វេជ្ជបណ្ឌិត កម្ពុជា