សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេស ចូលជួបសម្តែងការគួរសម។ ជំនួបនេះ បានធ្វើឡើងនៅនៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។
Author: ucaeditor
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យ ឯកឧត្តម Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុន វិសិទ្ធគុន បានដឹកប្រតិភូ គណបក្សកម្លាំងប្រជាធិបតេយ្យ ចូលរួមអបអរសាទរ លើកទឹកចិត្តកងកម្លាំងជួរមុខនិងគាំទ្ររាជរដ្ឋាភិបាលកម្ពុជានៅទីលានកោះពេជ្រធ្វើដំណើរថ្មើរជើងទៅកាន់វិមានឯករាជ្យ។
កិច្ចប្រជុំរបស់ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលប្រចាំខែឧសភា និងខែមិថុនា ឆ្នាំ២០២៥ នៅវិមាន៧មករា នាថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវ នឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម យស ផានីត្ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានផ្នែកបណ្តុះបណ្តាលនៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់ផ្នែកបណ្តុះបណ្តាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល។ ខ្លឹមសារកិច្ចប្រជុំមាន៖ ១.មតិស្វាគមន៍ដោយឯកឧត្តម យស ផានីត្តា ប្រធានអង្គប្រជុំ ២.សភាពការជាតិនិងអន្ដរជាតិ ៣.វឌ្ឍនភាពការងារបណ្តុះបណ្តាល ៤.ការធ្វើបទបង្ហាញ ៥.ផ្សេងៗ សមាសភាពសមាជិក ផ្នែកបណ្ដុះបណ្ដាល នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចូលរួមសរុបមានចំនួន ២២រូប ៕
គណបក្សឯកភាពជាតិខ្មែរ៖ រូបភាពនៃព្រឹត្តិការណ៍បង្ហាញឱ្យឃើញនូវចំណុចសំខាន់ៗ ច្រើនយ៉ាងដូចជា : ១. ប្រាប់ប្រជាជនកម្ពុជាគ្រប់ទិសានុទិសថា យើងមានសន្តិភាព យើងមានសាមគ្គីភាព យើងមានកម្លាំងរឹងមាំសម្រាប់ប្រទេសជាតិហើយ។ ២. រូបភាពដ៏វិសេសនេះ ជូនជាពិសេសចំពោះកងកម្លាំងជួរមុខជួរក្រោយថា បេះដូងដែលមាននៅក្នុងរូបភាពនេះឬព្រឹត្តិការណ៍នេះទាំងអស់ផ្ញើជូនជាកម្លាំងលើកទឹកចិត្តបំផុតឲដល់បងប្អូនកងទ័ពរបស់យើងយកជ័យលើសត្រូវឬចោរឈ្លានពានទឹកដី។ ៣. ប្រាប់ទៅទាហាន និង ជនជ្រុលនិយមថៃ ឈប់ប្រមាទ ឈប់មើលងាយខ្មែរ និងឈ្លានពានទឹកដីខ្មែរទៀតវានឹងមិនបានផលជាដាច់ខាត ខ្មែរមិនល្ងើរដូចការប្រមាទរបស់អ្នកឡើយ។ ប្រទេសមានច្បាប់ប្រទេស, អន្តរជាតិមានច្បាប់អន្តរជាតិ។ ច្បាប់គឺជាយុត្តាធិការនៃការកសាងសន្តិភាពរវាងជាតិនិងជាតិ រវាងជាតិនិងអន្តរជាតិ។ ៤. បង្ហាញជូនអន្តរជាតិក័ដូចជាអង្គការសហប្រជាជាតិ (UN) ជាពិសេសតុលាការយុត្តិធម៌អន្តរជាតិថា ខ្មែរស្រឡាញ់សន្តិភាព ខ្មែរស្រឡាញ់ភាពស្របច្បាប់ ខ្មែរឱ្យសារ:សំខាន់និងតម្លៃបំផុតលើច្បាប់អន្តរជាតិក្នុងការស្រាយវិបត្តិនិងផ្តល់យុត្តិធម៌ដល់ជម្លោះរវាងប្រទេសនិងប្រទេសក្នុងដែនយុត្តាធិការនៃតុលាការយុត្តិធម៌អន្តរជាតិ។ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥
លោកស្រី អ៊ីង ផែថងថាន ស៊ីណាវ៉ាត្រា បាន ធ្វើលិខិតលាលែង ពីតំណែង នាយករដ្ឋមន្ត្រីថៃហើយ កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ។ លិខិតលាលែងនឹងដាក់ទៅសភា ដើម្បីបោះឆ្នោត នៅវេលាម៉ោង៩ព្រឹកនេះ។
*** គណនី Telegram ក្លែងបន្លំជា គណនី សម្ដេចតេជោ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋជ្រាបថា មានជនខុសខូចបានបង្កើតគណនីតេឡេក្រាម(Telegram Account) ក្លែងបន្លំធ្វើជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានដាក់ឈ្មោះ CEO.HUN SEN (មាន Username: @Ceo_hun_sen) និងបានភ្ជាប់ជាមួយ website ឆបោកមួយ https://Khmercmc-investment.com អោយបងប្អូនដាក់ទុនវិនិយោគដើម្បីបានប្រាក់ចំណេញ(ឆបោក)។ ករណីនេះ ជំនាញកំពុងស្រាវជ្រាវ និងសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះជនខិលខូចទាំងនេះ។ *** សូមបញ្ជាក់ថា Channel Telegram ផ្លូវការ របស់សម្ដេចតេជោគឺមាន verify tick ពណ៌ខៀវ និង មាន តំណ(Link) ៖ Telegram Channel : https://t.me/spmhunsen Telegram Group Chat : https://t.me/hunsenchat
តើអ្នកធ្លាប់មានកន្ទួលរមាស់ អេះស្រួល លើម្រាមដៃឬស្បែកបែបនេះឬអត់? វាគឺជាជំងឺ Dyshidrotic Eczema ឬ Dyshidrosis គឺជាជំងឺស្បែកដែលមានពងបែកកើតឡើងនៅលើបាតជើង, បាតដៃ ឬ ក៏លើម្រាមដៃរបស់អ្នក។ ពងបែកនេះជាធម្មតារមាស់ណាស់ ហើយអាចពោរពេញទៅដោយសារធាតុរាវ។ ពងបែកជាធម្មតាមានរយៈពេលប្រហែល 2 ទៅ 4 សប្តាហ៍ ហើយអាចទាក់ទងនឹងអាឡែស៊ីតាមរដូវ ឬ ភាពតានតឹង។ វាក៏អាចកើតដោយសារតែទឹកកខ្វក់ ឬ ទៅលេងក្នុងអាងទឹករួមគ្នាដែលមានទឹកនោម។ 📌ឱសថ ឬ ការព្យាបាលតាមវេជ្ជសាស្រ្ដ ចំពោះការផ្ទុះឡើងកម្រិតស្រាល ថ្នាំរួមមានក្រែម Corticosteroid ឬ ក្រមួនដែលអ្នកអាចលាបដោយផ្ទាល់ទៅលើស្បែករបស់អ្នក។ ចំពោះការផ្ទុះឡើងកាន់តែធ្ងន់ធ្ងរ អ្នកអាចត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំស្តេរ៉ូអ៊ីត, ការចាក់ថ្នាំស្តេរ៉ូអ៊ីត ឬ ថ្នាំគ្រាប់។ 📌ការព្យាបាលតាមវេជ្ជសាស្រ្ដផ្សេងទៀតដែលប្រើគឺ៖ • ការព្យាបាលដោយពន្លឺកាំរស្មីយូវី • បំបាត់ពងបែកធំ • ថ្នាំប្រឆាំងនឹងអ៊ីស្តាមីន, ក្រែមប្រឆាំងនឹងការរមាស់ផ្សេងៗ • ក្រមួនប្រឆាំងនឹងភាពស៊ាំ ដូចជា Protopic និង Elidel (នេះជាជម្រើសព្យាបាលដ៏កម្រ) បើស្បែករបស់អ្នកឆ្លងមេរោគ នោះអ្នកក៏នឹង ត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំអង់ទីប៊ីយោទិច ឬ ថ្នាំដទៃទៀត ដើម្បីព្យាបាលការឆ្លងមេរោគ៕
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ ស្ថានភាពទឹកទន្លេ ៖ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និងទន្លេបាសាក់ ទឹកបាននិងកំពុងស្រកជាបន្តបន្ទាប់។
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥៖ សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យលមូសុងនិរតី នឹងព្រះរាជាណាចក្រកម្ពជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២៥៖