សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Nice Côte d’Azur នៅទីក្រុងនីស ប្រទេសបារាំង ប្រកបដោយសុខសុវត្ថិភាព។ នៅទីក្រុងនីស ប្រទេសបារាំង ព្រឹកថ្ងៃចន្ទ ទី៩ មិថុនា ២០២៥ The Royal Government of Cambodia delegation arrived safely at Nice Côte d’Azur International Airport. Nice, France, Monday morning, June 9, 2025
Author: ucaeditor
កំពង់ចាម÷ នារសៀល ថ្ងៃទី08.06.2025 សហជីវិន ខេត លាងហ៊ី តំណាងឲ្យ ឯកឧត្តម ញឿន រ៉ាដែន តំណាងរាស្រ្ត ខេត្តកំពង់ចាម បានជួបសំណេះសំណាល ពង្រឹង រចនាសម្ព័ន្ធបក្សឃុំ និងសមាជិក សមាជិកា អ្នកគាំទ្រ គណបក្ស ហ៊្វុន ស៊ិន បុិច ស្ថិតនៅភូមិកំពង់ស្ដីលើ ឃុំកំពង់រាប ស្រុកកោះសូទិន ខេត្តកំពង់ចាម ក្រោយពីបានសំណេះសំណាលរួចហើយ បានយកព្រះអំណោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ រួមមានក្រមា1 ថង់លេខ9និងថវិការមួយចំនួនផងដែរ។
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។
ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥
សម្តេចតេជោ ហ៊ុន សែន អញ្ជើញវាយកូនហ្គោលជាកីឡាពេលព្រឹក នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥។ សូមបងប្អូនលេងកីឡាឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុខភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃគណៈរដ្ឋមន្ត្រី ត្រួតពិនិត្យយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកាបច្ចុប្បន្នកម្ម (BSRS) ឆ្នាំ២០២៥-២០២៨ ។ រាជធានីភ្នំពេញ រសៀលថ្ងៃសុក្រទី៦ មិថុនា ២០២៥ Chairing the meeting of the Standing Committee of the Council of Ministers to review the Budget System Reform Strategy (BSRS) for 2025-2028. Phnom Penh, Friday afternoon, June 6, 2025
ព្រះករុណាព្រះបាទសម្ដេចបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥៕
សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥៖ -ករណីឆ្លងថ្មី ៩នាក់ -ករណីជាសះស្បើយ ១២នាក់ -ករណីស្លាប់ ០នាក់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន លោកស្រី អ៊ុក ពង្សបុផ្ផា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥
គណបក្សនយោបាយជាតិនិយមច្បាស់លាស់ និងក្នុងនាមខ្ញុំជាអ្នកនយោបាយដែលយល់ដឹងពីប្រវត្តិសាស្រ្ត និងនយោបាយច្បាស់លាស់ និង ក៏ដូចប្រជាពលរដ្ឋទូទៅ សូមស្នើសុំសម្តេចធិបតី ជានាយករដ្ឋមន្រ្តីនៃកម្ពុជា មិនត្រូវដោះស្រាយជម្លោះព្រំដែនកម្ពុជា ថៃតាមការចរចារទ្វេភាគីជាដាច់ខាត។ ព្រោះជាច្រើនលើកច្រើនសាមកហើយ ថៃមិនដែលគោរពលើការចរចារទ្វេភាគីម្តងណាឡើយ ។ សូម្បីសាលក្រមសម្រេចដោយតុលាការទីក្រុងឡាអេ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ សម្រេចឲ្យខ្មែរឈ្នះក្តី ប្រគល់ប្រាសាទ ព្រះវិហារ និងដីជុំវិញប្រាសាទជារបស់កម្ពុជា ឲ្យថៃដកទ័ពចេញ។ កិច្ចព្រមព្រៀងបារាំងសៀម១៩០៤ និង១៩០៧ ក៏ថៃមិនគោរពដែរ ថៃនៅប្រើល្បីចកល់ លួងលោមនិងចរចារបណ្តើរ រួចឈ្លានពានកម្ពុជាបណ្តើរ តាមដែលអាចធ្វើបាន ដោយមិនចេះឆ្អែតឆ្អន់សោះឡើយ។ ចុងក្រោយថ្មីៗនេះ គឺនៅថ្ងៃទី២៣ និង២៤មេសា ឆ្នាំ២០២៥ នាយករដ្ឋមន្រ្តីថៃ ផែថងថាន មកទស្សនកិច្ចនៅកម្ពុជា និងបានចុះកិច្ចព្រមព្រាងចំនួន៦ចំណុច ក្នុងនោះមានទាំងព្រមព្រាងមិនឲ្យមានជម្លោះប្រដាប់អាវុធតាមព្រំដែនផងដែរ។ ថៃមិនគោរពកិច្ចព្រមព្រាងទ្វេភាគីនេះទេ តែបែជាថៃបង្កើតព្រឹត្តិការណ៍បង្ករជម្លោះប្រដាប់អាវុធជាមួយកម្ពុជា ដោយចូលមកបាញ់ទាហានកម្ពុជាស្លាប់ ហើយចោទប្រកាន់មកលើកម្ពុជា ថាកម្ពុជាឈ្លានពានចូលទឹកដូថៃទៅវិញ។ តែដល់ពេលកម្ពុជារកផ្លូវច្បាប់អន្តរជាតិមកការពារ បែជាថៃប្រើយុទ្ធសាស្រ្ត សុំដោះស្រាយជម្លោះតាមការចរចារទ្វេភាគីទៅវិញ។ ទង្វើទាំងនេះបានបង្ហាញពីចរិកពុធត្បុត និងកល់មាយារបស់ថៃ នៅលើគោកពេកហើយ។ អាស្រ័យហេតុនេះ យើងខ្ញុំជាថ្នាក់ដឹកនាំ និងជាសមាជិកទាំងអស់ ព្រមទាំងប្រជាពលរដ្ឋទូទាំងប្រទេស គាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជាប្រើប្រាស់ផ្លូវច្បាប់ តាមរយៈតុលាការយុត្តិធម៌ ICJ ដើម្បីដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជានិងថៃ។ ហើយយើងខ្ញុំទាំងអស់គ្នាស្នើសុំ មិនឲ្យមានការចរចារទ្វេភាគី លើជម្លោះព្រំដែនរវាងកម្ពុជាថៃសោះឡើយ។ ០៥/ 06 / ២០២៥ អ៊ុន ជឹម