Author: ucaeditor

គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកាសគាំទ្រការដាក់ចេញនូវកម្មវិធីនយោបាយធំៗ៣ កម្មវិធីគាំពារសង្គម កម្មវិធីសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មវិធីវិស័យកសិកម្ម ដែលបានអនុម័តឯកភាពក្នុងអង្គសមាជ រដ្ឋសភា ព្រឹទ្ធសភា នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥

Read More

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។

Read More

ក្រសួងធនធានទឹក និងឧតុនិយម ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥

Read More

នៅថ្ងៃអាទិត្យ ០៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ អមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញប្រចាំការនៅរមណីយដ្ឋានប្រាសាទកោះកេរ បានអញ្ជើញចុះពិនិត្យ និងតាមដានវឌ្ឍនភាពការងារអភិរក្ស និងជួសជុលប្រាសាទគោកគ្រង ប្រាសាទដំរី ប្រាសាទក្រចាប់ ប្រាសាទក្រហម និងប្រាសាទប្រាំ ព្រមទាំងស្ថានភាពវង់ទស្សនាថ្មីដែលគ្រោងនឹងកែលម្អរនៅបរិវេណប្រាសាទប្រាង្គផងដែរ។ ឆ្លៀតក្នុងពេលចុះត្រួតពិនិត្យការងារនេះ ឯកឧត្តមអគ្គនាយកបានផ្តល់អនុសាសន៍ដល់មន្រ្តីបច្ចេកទេស ឱ្យយកចិត្តទុកដាក់បន្ថែមទៀតលើការងារបច្ចេកទេស និងចងក្រងឯកសារឱ្យបានគ្រប់ជ្រុងជ្រោយនៅមុន និងក្រោយពេលជួសជុល ដើម្បីជាឯកសារសម្រាប់អ្នកជំនាញក្រោយស្រាវជ្រាវបន្ត។

Read More

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដង្ហែព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុង ព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ៖ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution) » នៅបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១០កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥      

Read More

សូមគាំទ្រយ៉ាងពេញទំហឹងនូវជំហរដ៏រឹងមាំរបស់រាជរដ្ឋាភិបាលក្នុងការការពារដែនអធិបតេយ្យភាពកម្ពុជា 🇰🇭    

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមដង្ហែ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ព្រះអង្គស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ២០២៥ ក្រោមប្រធានបទ “ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក (Beat Plastic Pollution)“ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ មិថុនា ២០២៥    

Read More

សេចក្តីជូនព័ត៌មាន ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥៖ -ករណីឆ្លងថ្មី ៥នាក់ -ករណីជាសះស្បើយ ១៥នាក់ -ករណីស្លាប់ ០នាក់

Read More

សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីអធិបតេយ្យភាព និងបូរណភាពទឹកដី ។

Read More

រាជធានីភ្នំពេញ : សមាជិកសភា នៃគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច ក្រោមព្រះកិច្ចដឹកនាំដោយ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ នៅព្រឹកថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥ បានបន្តយាង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទីពីរ ដើម្បីប្រជុំពិភាក្សាលើប្រធានបទស្តីពីវិស័យកសិកម្ម បន្ទាប់ពីបានចូលរួមប្រជុំពិភាក្សាអស់រយៈពេល១៦ ម៉ោងនៅថ្ងៃទីមួយ លើប្រធានបទ ប្រព័ន្ធគាំពារសង្គម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ សមាជរដ្ឋសភា និងព្រឹទ្ធសភា នាឱកាសនេះមានការយាង និងអញ្ជើញចូលរួមដោយព្រះវត្តមាន និងវត្តមាន សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិក នៃព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងបណ្តាគណបក្សនយោបាយនានានៅកម្ពុជា ដែលជាសមាជិករបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ចូលរួមផងដែរ។ សូមជម្រាបជូនផងដែរថា ព្រឹត្តិការណ៍សមាជរដ្ឋសភា និងព្រឹទ្ធសភា ដែលបាននិងកំពុងប្រព្រឹត្តធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនេះ គឺដើម្បីធ្វើការពិភាក្សាគ្នាដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិ សំដៅបម្រើឱ្យឧត្តមប្រយោជន៍ជាតិ និងប្រជារាស្រ្តស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។

Read More