Author: ucaeditor

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥៖ សម្ពាធទាបដែលកើតលើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥៖

Read More

សេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥

Read More

សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាប្រជាជនពិភពលោក លើកទី៣៦ Message from Samdech Moha Borvor Thipadei HUN Manet, Prime Minister of the Kingdom of Cambodia, on the occasion of the 36th World Population Day.

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមប្រជុំសភា ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ដោយពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី១១ កក្កដា ២០២៥ Attending the 4th session of the National Assembly’s 7th legislature. The meeting focuses on discussing and approving the constitutional bill to amend Article 33 of the Constitution of the Kingdom of Cambodia. Phnom Penh, Friday morning, July 11, 2025

Read More

សេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រង់ចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល ចំពោះមុខ ដើម្បីជួយសម្រួលដល់លំហូចរាចរ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទាំងក្នុងពេលបច្ចុប្បន្ន និងក្នុងអំឡុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ សំដៅដោះស្រាយការកកស្ទះចរាចរឱ្យបានជាអតិបរមានោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់គោលការណ៍សម្រេចដ៏ខ្ពង់ខ្ពស់បំផុតឱ្យរដ្ឋបាលរាជធានីភ្នំពេញដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥តទៅ៕

Read More

សេចក្តីប្រកាសព័ត៌មាន ស្តីពី វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន🇰🇭

Read More

សម្ដេចធិបតី​ ហ៊ុន ម៉ាណែត៖​ ចូលរួមប្រកាសដាក់ឱ្យអនុវត្ត ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់ របស់រាជរដ្ឋាភិបាល។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បាននិងកំពុងបន្តការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការងារកែទម្រង់សំខាន់ៗជាច្រើន ក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាជន។ ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ត្រូវបានបង្កើតឡើងស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា គុណតម្លៃប្រវត្តិសាស្ត្រ ឧត្តមានុវត្តន៍អន្តរជាតិ ក្នុងគោលបំណងពង្រឹងនិងលើកកម្ពស់គោលការណ៍នីតិរដ្ឋ សន្តិសុខ គតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយមោទនភាពជាតិ តាមរយៈការកសាងជាតិមួយដ៏រឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព។ វិមានសន្តិភាព ព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ កក្កដា ២០២៥

Read More

ពិធីប្រគេនទៀនចំណាំព្រះវស្សា​ និងទេយ្យទាន​ ដល់ព្រះសង្ឃចំនួន២០​វត្ត នៃស្រុកកោះធំ ខេត្តកណ្តាល​ ក្រោមអធិបតីភាព ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ។ ព្រឹកថ្ងៃពុធ ១៤កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន សមាជិកគណៈកម្មាធិការកណ្តាល ជាសមាជិកគណៈអចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកោះធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគេនទៀនចំណាំព្រះវស្សា​ និងទេយ្យទាន​ ដល់ព្រះសង្ឃចំនួន២០​វត្ត នៃស្រុកកោះធំ ខេត្តកណ្តាល​ ដោយមានការអញ្ចេីញចូលរួមពីឯកឧត្តម​ លោក​ជំទាវ​ លោក​ លោកស្រី​ ជាក្រុមការងារ​ និងពុទ្ធបរិស័ទចំណុះជេីងវត្តយ៉ាងច្រេីនកុះករ។

Read More

ឯកឧត្តម ញឿន រ៉ាដែន អញ្ជើញជួបសួរសុខទុក្ខ ប្រជារាស្ត្រ មានជីវភាពក្រីក្រ ក្នុងឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម – – – – – – – – – – – – – – – – – – – កំពង់ចាម : ឯកឧត្តម ញឿន រ៉ាដែន តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញចុះជួបសួរសុខទុក្ខ បងប្អូនប្រជារាស្ត្រ ចាស់ជរាដែលមានជីវភាពទីទាល់ក្រ ខ្វះខាត ស្ថិតនៅឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងឱកាសចុះជួបសួរសុខទុក្ខ ឯកឧត្តមក៏បាននាំយកព្រះបន្ទូលផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយព្រះហឫទ័យនឹករលឹក និងទុកដាក់បំផុត ពីព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងព្រះអំណោយរួមមាន៖ មីកញ្ចប់ និងថវិកាមួយចំនួនជូនពួកគាត់ផងដែរ ។

Read More