អបអរសាទរព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល
Author: ucaeditor
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ
ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយកប្រតិបត្តិសាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
សារលិខិតជូនពរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសមហានក្ខត្តឫក្សប្រកបដោយជ័យមង្គលនៃពិធីខួបកំណើត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្ញើសារលិខិតរំលែកមរណទុក្ខជូនចំពោះក្រុមគ្រួសារសព ពលករខ្មែរ២រូបដែលទើបរកឃើញបន្ថែម ក្នុងគ្រោះរញ្ជួយដី នៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។
សារលិខិតជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងទិវារំឭកខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា
គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ៖ ថ្វាយសារលិខិតថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៧២ យាងចូល ៧៣ ព្រះវស្សា។
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ៖សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧១ យាងចូល ៧២ព្រះវស្សា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត។
គណបក្សកសិករ តំណាងឱ្យប្រជាកសិករ ៨៥% ភាគរយ នៅក្នុងប្រទេសកម្ពុជា សូមចូលរួមអបអរសាទរព្រះរាជពិធីច្រត់ព្រះនង្គ័ល ប្រព្រឹត្តទៅនៅថ្ងៃព្រហស្បត្តិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ -សូមគោរពជូនពរ ដល់ ពុក-ម៉ែ មីងមា និងបងប្អូនទាំងអស់ជាប្រជាកសិករ ដែលប្រកបមុខរបរធ្វើកសិកម្ម សូមឱ្យឆ្នាំនេះ មានទឹកភ្លៀងធ្លាក់ល្អគ្រប់ទិសទី មានទឹកបរិបូរណ៍សម្រាប់ធ្វើស្រែ ចម្ការ នឹងទទួលបានទិន្នផលស្រូវខ្ពស់ និងដំណាំកសិកម្មគ្រប់ប្រភេទលូតលាស់បានល្អស្រស់បំព្រង សត្វគោក្របី ជ្រូកមាន់ទា និងសត្វពាហន:ចិញ្ចឹមគ្រប់ប្រភេទ សូមជៀសផុតពីជម្ងឺរាតត្បាតទាំងឡាយ និងសូមឱ្យផលដែលកសិករធ្វើបានឲ្យមានតម្លៃលើទីផ្សារខ្ពស់ ដើម្បីជួយដល់សេដ្ឋកិច្ចជាតិ និងធ្វើឲ្យជីវភាពរបស់ប្រជាកសិករ កាន់តែល្អប្រសើរ ។