Author: ucaeditor

ខ្ញុំ និងប្អូនប្រុសខ្ញុំ ព្រះអង្គម្ចាស់ នរោត្តម សីហឫទ្ធិ កំពុងចំអិនម្ហូបជាមួយគ្នាក្នុងគ្រាសិក្សានៅបរទេស! 👑🍳 មិនចាំថាកំពុងចំអិនម្ហូបអ្វីទេ ព្រោះសុទ្ធតែរវល់រៀនរៀងៗខ្លួន… តែវាពិតជាពេលវេលាដ៏រីករាយ និងពោរពេញដោយសេចក្តីស្រលាញ់! ❤️ Norodom Chakravuth #ពរះរាជវង្ស #សក្សានៅបរទេស #មហូបគ្រួសារ #ពេលវេលាពិសេស #ពរះអង្គម្ចាស់នរោត្តមចក្រាវុធ #norodomchakravuth

Read More

សារលិខិតថ្វាយព្រះពរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត! ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ ៧២ ព្រះវស្សា យាងចូល ៧៣ ព្រះវស្សា ដែលនឹងឈានចូលមកដល់ថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នាពេលខាងមុខនេះ។

Read More

ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។ ស្ថានភាពទឹកទន្លេ ៖​ ស្ថានីយជលសាស្ត្រទន្លេមេគង្គ ទន្លេសាប និង​ទន្លេបាសាក់ ទឹកបាននិងកំពុងឡើងនិងស្រកបន្តិចបន្តួច។

Read More

សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥៖ សម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ ឈូងសមុទ្រថៃ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៖

Read More

សារលិខិតរំលែកមរណទុក្ខ សម្ដេចបវរធិបតី នាយករដ្ឋមន្រ្តី ផ្ញើជូន លោកជំទាវ ម៉ី សុខា ព្រមទាំងក្រុមគ្រួសារដែល ឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងជាលេខាធិការគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដែលត្រូវជា ស្វាមីរបស់ លោកជំទាវ លោកបានទទួលមរណភាព ដោយរោគាពាធ។

Read More

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ( Prabowo Subianto ) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី ។ ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី, ០៥ ឧសភា ២០២៥  

Read More

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើដំណើរដល់ អាកាសយានដ្ឋានហាលីម ពែរដាគុស៊ុម៉ាស រដ្ឋធានីហ្សាការតា ប្រកបដោយសុវត្ថិភាព។ ហ្សាការតា ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥

Read More

សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលសម្រេចបានសមទ្ធិផលជូនសង្គមជាតិជាច្រើននៅជាង២ទសវត្សរ៍កន្លងមកនេះ ក្នុងនោះវិស័យសុខាភិបាលមានសេវាពង្រីកគុណភាព ដែលនាំឱ្យការគាំពារការថែទាំសុខភាពសាធារណៈកាន់តែប្រសើរឡើង។

Read More

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។ ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ ។ រាជធានីភ្នំពេញ ព្រឹកថ្ងៃចន្ទ ទី៥ ឧសភា ២០២៥

Read More

រាជធានីភ្នំពេញ, នៅរសៀលថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ សាលសន្និបាតកោះពេជ្រ, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធានផ្នែកក្រៅប្រទេសនៃយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសេចក្តីសម្រេចកែសម្រួលសមាសភាពក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ប្រមាណជាង៥០០នាក់ ។

Read More