” កិច្ចប្រជុំជីវភាពគណ:កម្មាធិការគណបក្សស្រុកកោះធំ ប្រចាំមេសា ឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចអនុវត្តបន្ត ” ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ លោក អេង មោក្ខ អនុប្រធានប្រចាំការគណបក្សស្រុក លោក កែវ ឈុនហ៊ អនុប្រធានគណបក្សស្រុក អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំជីវភាពគណ:កម្មាធិការគណបក្សស្រុក ប្រចាំខែមេសា ឆ្នាំ២០២៥ និងលើកទិសដៅភារកិច្ចអនុវត្តបន្ត នៅទីស្នាក់ការគណបក្សស្រុកកោះធំ ។ សមាសភាពចូលរួម: គណ:អចិន្ត្រៃយ៍គណបក្សស្រុក លោក/លោកស្រី សមាជិក គណ:កម្មាធិការគណបក្សស្រុក លោកប្រធាន-អនុប្រធានសាខាបក្សការិយាល័យជុំវិញស្រុក លោកប្រធាន-អនុប្រធានគណ:កម្មាធិការសាខាបក្សវិទ្យាល័យទាំង៣ លោកប្រធាន-អនុប្រធាន ប្រធានស្នាក់ការ និងមន្ត្រីគណបក្សឃុំទាំង៦។
Author: ucaeditor
សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម ពាក់ព័ន្ធនឹងការចុះផ្សាយមិនត្រឹមត្រូវរបស់វិទ្យុបារាំងអន្តរជាតិ (https://rfi.my/BbUw.g) កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥៖ ▪️មិនមានការសម្រេចផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជាដោយគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាននៃអនុសញ្ញាCITES ដូចការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ឡើយ ▪️កម្ពុជាមិនបាននាំចេញសត្វស្វាក្តាមទៅកាន់ទីផ្សារសហរដ្ឋអាមេរិកតាំងពីឆ្នាំ២០២៤មកម្ល៉េះ ▪️ក្រសួងកសិកម្មមិនអនុញ្ញាតឱ្យមានការចាប់ឬនាំចេញសត្វស្វាក្តាមពីព្រៃធម្មជាតិឡើយ ហើយរាល់ការនាំចេញគឺជាសត្វជំនាន់ក្រោយដែលកើតនៅក្នុងកសិដ្ឋានចុះបញ្ជីត្រឹមត្រូវ ▪️នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាបានការពារដោយជោគជ័យក្នុងការតស៊ូមតិមិនឱ្យមានការធ្វើសេចក្តីសម្រេចផ្អាកការធ្វើពាណិជ្ជកម្មសត្វស្វាក្តាមពីកម្ពុជា។ ▪️ RFIគួរមានការកែតម្រូវការឡើងវិញ ដើម្បីចៀសវាងការភ័ន្តច្រឡំ
សកម្មភាពគណបក្សហ៊្វុនស៊ិនប៉ិច ខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ ខែមេសាឆ្នាំ២០៥ បានបើកវគ្គប្រជុំប្រចាំខែមេសា ស្តីពីការពី ពង្រឹងពង្រីករចនាសម្ព័ន្ធ ភូមិឃុំ ក្នុងខេត្ដស្វាយរៀង
ថែទាំសុខភាពផ្លូវចិត្តរបស់អ្នកក្នុងអំឡុងពេលមានវិបត្តិ😘
សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ៖
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ លោកជំទាវ Paetongtarn Shinawatra នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ វិមានព្រឹទ្ធសភា រសៀលថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥
រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥
បន្ទាប់ពីបើកសាកល្បងដំណើរការផ្លូវថ្មើរជើងចតុម្មុខ រាជធានីភ្នំពេញ កម្ពុជាបានវ៉ាដាច់ក្រុងធំៗ ដែលជាក្រុងលំហែកាយពេលស្រមោលរាត្រីដ៏ទាក់ទាញបំផុតទី២ នៅលើពិភពលោក។ The 14 Best Nightlife Cities in the World — Ranked by VISA2FLY: 1. 🇹🇭 Bangkok, Thailand 2. 🇰🇭 Phnom Penh, Cambodia 3. 🇮🇩 Bali, Indonesia 4. 🇦🇪 Dubai, UAE 5. 🇻🇳 Ho Chi Minh City, Vietnam 6. 🇹🇷 Istanbul, Turkey 7. 🇺🇸 Las Vegas, USA 8. 🇩🇪 Berlin, Germany 9. 🇪🇸 Ibiza, Spain 10. 🇺🇸 Miami, USA 11. 🇯🇵 Tokyo, Japan 12. 🇧🇷 Rio de Janeiro, Brazil 13. 🇬🇧 London, UK 14. 🇺🇸 New York City, USA
ឃាត់ខ្លួនអនុប្រធានគណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ ពីបទប្រមាថអង្គព្រះមហាក្សត្រ និងញុះញង់ឱ្យវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម (ភ្នំពេញ)៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការឃាត់ខ្លួនអនុប្រធានគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ស្រុកតាំងគោក ខេត្តកំពង់ធំ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។
អបអរសាទរ ខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងព្រះរាជណាចក្រកម្ពុជា និងប្រទេសថៃ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥