គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែលមាន លោក សេក សុខា ប្រធានប្រតិបត្តិ, អ្នកស្រី សរ សារ៉ាត់ ជាអនុប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ និងអ្នកស្រី កែវ រិត្ថា សកម្មជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានចូលរួមសិក្ខាសាលាស្ដីពីការប្រមូលផលនៃលទ្ធផលការងារលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត ដែលសហការរៀបចំដោយខុមហ្វ្រែល សីលការ ហ្គេតស៊ី និងបន្ទាយស្រី។ សិក្ខាសាលានេះ ប្រព្រឹត្តទៅពីម៉ោង៨ៈ០០ ដល់ម៉ោង១២ៈ០០ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ អង្គសិក្ខាសាលា បានបង្ហាញអំពីវឌ្ឍនភាពដែលសម្រេចបាន ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចិត្តសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសមភាពយេនឌ័រ នៅកម្ពុជា និងចែករំលែកអំពីផែនការយុទ្ធសាស្ត្រតស៊ូមតិរបស់ក្រុមស្ត្រីដើម្បីទាំងអស់គ្នា ក្នុងការលើកកម្ពស់ការផ្ដល់សិទ្ធិអំណាច និងការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ប្រមូលធាតុចូល និងស្វែងរកការគាំទ្រពីភាគីពាក់ព័ន្ធចំពោះផែនការយុទ្ធសាស្ត្រនេះ។ សូមបញ្ជាក់ថា ឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ក៏ដូចជាសិក្ខាសាលាកន្លងមក និងដោយមានការសម្របសម្រួលផ្ដល់បច្ចេកទេសដោយមន្ត្រីខុមហ្វ្រែល ហ្គេតស៊ី, សីលការ, បន្ទាយស្រី ព្រមទាំងដោយមានមន្ត្រីបច្ចេកទេសរបស់គណបក្សផង យើង, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានតាក់តែង និងរៀបចំសៀវភៅគោលនយោបាយស្ដីពីសមភាពយេនឌ័រ និងបានអនុម័តដោយគណៈកម្មកាធិការនាយក នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។
Author: ucaeditor
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ÷ មន្ត្រីពាក់ព័ន្ធការប្រើប្រាស់ និងជួញដូរគ្រឿងញៀន មិនគួររក្សាទុកជាកងកម្លាំងបំពេញតួនាទីភារកិច្ចទៀតទេ ត្រូវបណ្ដេញចេញ ពីក្របខ័ណ្ឌនគរបាល។
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ÷ បុកគេហើយរត់គេចខ្លួនមានបទល្មើសពីរ 👉មាត្រា ៥៤៣ បទរត់គេចខ្លួនអំពើប្រព្រឹត្ដដោយអ្នកបើកបរយានជំនិះផ្លូវគោក ឬផ្លូវទឹកដែលបានដឹងច្បាស់ ថាខ្លួនទើបតែបង្កឱ្យមានគ្រោះថ្នាក់ ឬការខូចខាត ហើយមិនព្រមឈប់ ដើម្បីគេច ខ្លួនពីការទទួលខុសត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណី ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៦ (ប្រាំមួយ) ខែ ទៅ ២ (ពីរ) ឆ្នាំ និងពិន័យជា ប្រាក់ពី ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល ។
មតិពលរដ្ឋមានការងឿងឆ្ងល់អំពីការបង្អូរទឹកស្អុយចូលទន្លេ
លោកដូណាល់ត្រាំ បានសម្រេចដំឡើងពន្ធនាំចូល ពីប្រទេសក្នុងតំបន់អាស៊ានមួយចំនួនមានដូចជា ÷ ប្រទេសកម្ពុជា ៤៩% វៀតណាម ៤៦% ថៃ ៣៦% ឥណ្ឌូនេស៉ី ៣២% ម៉ាឡេស៊ី ២៤% និងសាំងហ្គាពួ ១០% ។
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥នេះ។
លោកស្រី សឿន សំណាង ពលការិនីធ្វើការនៅប្រទេសថៃ បានជួបគ្រោះថ្នាក់ បាក់កែងជើង ដោយសារឧបទ្ទវហេតុរញ្ជួយដីក្នុងប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ គាត់បានត្រឡប់មកស្រុកកំណើតខេត្តកំពង់ធំនៅភូមិវាលថ្នល់ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក រួចត្រូវបានបញ្ជូនបន្តមកព្យាបាលភ្លាមៗ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់សម្តេចបវរធិបតី ព្រមទាំងលោកជំទាវបណ្ឌិត ក្នុងនាមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី សឿន សំណាង ពេលនេះបានបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ហើយគាត់បានទទួលការវះកាត់ភ្លាមៗរួចរាល់ ប្រកបដោយសុខសុវត្ថិភាព ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រុមគ្រូពេទ្យឯកទេសនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)។ រាល់ការចំណាយទាំងអស់ទាំងក្នុងការព្យាបាល ស្នាក់នៅ ហូបចុក និងការធ្វើដំណើរ ត្រូវបានឧបត្ថម្ភទំនុកបម្រុងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា អញ្ជើញចូលរួមពិធីបែបសាសនាព្រះពុទ្ធជាចុងក្រោយជូនសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ នៅភូមិគ្រឹះ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ មុនពិធីដង្ហែឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃកម្ពុជា អញ្ជើញចូលរួមពិធីបែបសាសនាព្រះពុទ្ធជាចុងក្រោយជូនសពឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ នៅភូមិគ្រឹះ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ មុនពិធីដង្ហែឆ្ពោះទៅកាន់វត្តច័ន្ទបុរីវង្ស ស្ថិតនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ រូបថត៖ ហ៊ុន យុទ្ធគុណ និង កុក គី
សេចក្តីប្រកាសព័ត៌មានស្តីពី វឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន រាជធានីភ្នំពេញ ថ្ងៃអង្គារ ទី១ មេសា ២០២៥