ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ។
Author: ucaeditor
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព ដោយពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន២៖ ១-សេចក្ដីព្រាងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ២-សេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាស ឆ្នាំ២០២៥-២០៣៥។ រាជធានីភ្នំពេញ ព្រឹកថ្ងៃសុក្រ ទី៤ មេសា ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើសារលិខិតរំលែកទុក្ខជូន ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisolith) អគ្គលេខាបក្សបដិវត្តន៍ឡាវ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចំពោះមរណភាព ឯកឧត្តម ខាំតៃ ស៊ីផាន់ដន អតីតនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាអតីតប្រធានគណៈកម្មាធិការមជ្ឈឹមបក្សបដិវត្តន៍ឡាវ
ស្រ្ដេសគឺជាផ្នែកមួយនៃជីវិតមនុស្សយើង
អបអសាទរ ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ឯកឧត្ដម ជួន កក្កដា និង ឯកឧត្ដម សួន សុធារ៉ា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា
ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ម៉ោង ៧ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅតាមបណ្ដាស្ថានីយជលសាស្ត្រ។
ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាសសម្រាប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥នេះ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីបុណ្យទក្ខិណានុប្បទានខួបគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន នាល្ងាច ថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥
សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើសារលិខិតរំលែកមរណទុក្ខជូន នាយករដ្ឋមន្ត្រីឡាវ ចំពោះមរណភាព ឯកឧត្តមឧត្តមសេនីយ៍ ខាំតៃ ស៊ីផាន់ដន ត្រូវជាឪពុកបង្កើត
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) ដែលមាន លោក សេក សុខា ប្រធានប្រតិបត្តិ, អ្នកស្រី សរ សារ៉ាត់ ជាអនុប្រធានគណៈកម្មាធិការដោះស្រាយវិវាទ និងវិន័យ និងអ្នកស្រី កែវ រិត្ថា សកម្មជននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានចូលរួមសិក្ខាសាលាស្ដីពីការប្រមូលផលនៃលទ្ធផលការងារលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចចិត្ត ដែលសហការរៀបចំដោយខុមហ្វ្រែល សីលការ ហ្គេតស៊ី និងបន្ទាយស្រី។ សិក្ខាសាលានេះ ប្រព្រឹត្តទៅពីម៉ោង៨ៈ០០ ដល់ម៉ោង១២ៈ០០ នៅសណ្ឋាគារកាំបូឌីយ៉ាណា។ អង្គសិក្ខាសាលា បានបង្ហាញអំពីវឌ្ឍនភាពដែលសម្រេចបាន ក្នុងការលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ និងថ្នាក់សម្រេចិត្តសម្រាប់លទ្ធិប្រជាធិបតេយ្យ និងសមភាពយេនឌ័រ នៅកម្ពុជា និងចែករំលែកអំពីផែនការយុទ្ធសាស្ត្រតស៊ូមតិរបស់ក្រុមស្ត្រីដើម្បីទាំងអស់គ្នា ក្នុងការលើកកម្ពស់ការផ្ដល់សិទ្ធិអំណាច និងការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ ប្រមូលធាតុចូល និងស្វែងរកការគាំទ្រពីភាគីពាក់ព័ន្ធចំពោះផែនការយុទ្ធសាស្ត្រនេះ។ សូមបញ្ជាក់ថា ឆ្លងកាត់វគ្គបណ្ដុះបណ្ដាល ក៏ដូចជាសិក្ខាសាលាកន្លងមក និងដោយមានការសម្របសម្រួលផ្ដល់បច្ចេកទេសដោយមន្ត្រីខុមហ្វ្រែល ហ្គេតស៊ី, សីលការ, បន្ទាយស្រី ព្រមទាំងដោយមានមន្ត្រីបច្ចេកទេសរបស់គណបក្សផង យើង, គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានតាក់តែង និងរៀបចំសៀវភៅគោលនយោបាយស្ដីពីសមភាពយេនឌ័រ និងបានអនុម័តដោយគណៈកម្មកាធិការនាយក នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៥។